ព័ត៌មានអន្ដរជាតិ
លោក Assad ប្រាប់ថា លោកចង់បន្តប្រយុទ្ធ ណាស់តែរុស្ស៊ីជម្លៀសខ្លួនរូបលោកចេញទេ
អតីតមេដឹកនាំស៊ីរីដែលត្រូវបានផ្ដួលរំលំ លោក Bashar al-Assad បាននិយាយកាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ថា លោកចង់ស្នាក់នៅក្នុងប្រទេសបន្តទៀត បន្ទាប់ពីក្រុមឧទ្ទាមដណ្តើមយករដ្ឋធានី ប៉ុន្តែយោធារុស្ស៊ីបានជម្លៀសខ្លួនរូបលោកចេញពីមូលដ្ឋានរបស់ពួកគេនៅភាគខាងលិចប្រទេសស៊ីរី។

នេះគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក Assad ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយក្រុមបះបោរកាលពីជាងមួយសប្តាហ៍មុន បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័សនឹកស្មានមិនដល់ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយភាពជាប់គាំងក្នុងសង្គ្រាមស៊ីវិលជាយូរមកហើយ។
លោក Assad បានប្រាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកចាកចេញពីរដ្ឋធានីដាម៉ាស កាលពីព្រឹកថ្ងៃទី៨ធ្នូ បន្ទាប់ពីក្រុមបះបោរបានវាយលុកចូល។ លោក បន្តថា លោកចាកចេញដោយមានការសម្របសម្រួលពីសម្ព័ន្ធមិត្តរុស្ស៊ីទៅកាន់មូលដ្ឋានទ័ពអាកាស Hmeimim នៅក្នុងខេត្ត Latakia ដែលជាកន្លែងលោកមានគម្រោងបន្តការប្រយុទ្ធទៀត។
ប៉ុន្តែបន្ទាប់ពីមូលដ្ឋានទ័ពរុស្ស៊ីមួយនេះរងការវាយប្រហារដោយដ្រូន រុស្ស៊ីបានសម្រេចចិត្តជម្លៀសខ្លួនលោក Assad ទាំងយប់ទៅកាន់ប្រទេសរុស្ស៊ី។
លោក Assad បានរៀបរាប់ថា៖ «គ្មានពេលណាមួយក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងនេះ ខ្ញុំបានពិចារណាពីការចុះចេញពីតំណែង ឬស្វែងរកការជ្រកកោនទេ ហើយក៏មិនមានជាសំណើបែបនេះដែលធ្វើឡើងដោយបុគ្គល ឬភាគីណាមួយឡើយ។ សកម្មភាពតែមួយគត់គឺបន្តប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់ភេរវករ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ពលរដ្ឋនៅក្នុងរដ្ឋធានីដាម៉ាស បានច្រានចោលការអត្ថាធិប្បាយរបស់លោក Assad ហើយអ្នកខ្លះបាននិយាយថា លោក Assad បានបោះបង់ចោលប្រជាជនស៊ីរីជាយូរណាស់មកហើយ។
លោក Obeida Arnaout អ្នកនាំពាក្យនៃនាយកដ្ឋាននយោបាយរបស់រដ្ឋាភិបាលអន្តរកាលស៊ីរី បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា៖ «របបលោក Assad ត្រូវបានបញ្ចប់ដោយគ្មានការវិលត្រឡប់មកវិញ» ហើយរុស្ស៊ី «គួរតែពិចារណាឡើងវិញ អំពីវត្តមានរបស់ខ្លួននៅលើទឹកដីស៊ីរី ក៏ដូចជាផលប្រយោជន៍របស់ខ្លួន»។
លោក Arnaout បានប្រាប់ថា ស៊ីរីបានឈានចូលដំណាក់កាលថ្មីមួយ ដែលនឹងបើកចំហសម្រាប់ពិភពលោក ហើយរដ្ឋាភិបាលថ្មីកំពុងសម្លឹងមើលការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា