ព័ត៌មានជាតិ
ជ្រោះពពុះពេជ្រចិន្ដា កំពុងបង្អួតសម្រស់ព្រៃភ្នំយ៉ាងស្រស់ត្រកាល ដាក់ភ្ញៀវទេសចរណ៍
ទេសភាពព្រៃភ្នំដ៏ខៀវស្រងាត់អមទៅដោយទឹកជ្រោះដែលហូរកាត់ថ្មដាបង្កើតបានទៅជាទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ដែលគួរឱ្យចង់ទស្សនា គយគន់ និងមានអារម្មណ៍ចង់ទៅកំសាន្តដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធចេញពីធម្មជាតិពិតៗ នោះគឺជាតំបន់រមណីយដ្ឋាន ” ជ្រោះពពុះពេជ្រចិន្ដា “។
នៅពេលដែលគេឮឈ្មោះតំបន់រមណីយដ្ឋាននេះ គេក៏អាចនឹកឃើញដល់បទចម្រៀងមួយបទដែលនិពន្ធដោយលោក ម៉ា ឡៅពី និងច្រៀងដោយលោក សុះ ម៉ាត់ ដែលមានឃ្លាដើមគឺ : សន្ធឹកទឹកឮសូរគ្រេងៗ ដូចភ្លេងជីវិត ក្នុងរាត្រីស្ងាត់ កម្ចាត់ទុកថា ឱទឹកជ្រោះពពុះពេជ្រចិន្តា ឈ្មោះដូចស្នេហា ដែលបងប្រាថ្នាជាគូនិស្ស័យ។
មានន័យថា តំបន់រមណីយដ្ឋាន ជ្រោះពពុះពេជ្រចិន្ដា នេះ គឺមានយូរលង់ណាស់មកហើយ ដែលស្ថិតនៅក្នុងជួរភ្នំ អមដោយព្រៃព្រឹក្សា នៅពេលដែលភ្ញៀវទេសចរណ៍បានចូលទៅទស្សនាគឺមានអារម្មណ៍ស្រស់ស្រាយមិនចង់វិលត្រឡប់វិញឡើយ។
បើយើងធ្វើដំណើរចេញពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ 57 ឆ្ពោះទៅកាន់ខេត្តប៉ៃលិន នៅពេលទៅដល់ប្រមាណជិតពាក់កណ្ដាលផ្លូវ គឺមានផ្លូវបែកចូលទៅកាន់តំបន់រមណីយដ្ឋាននេះ ដែលស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នោះយើងនឹងទៅដល់ទីតាំងដ៏ស្រស់ត្រកាលនេះជាមិនខាន។
លោក មុត វិច្ឆិកា មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានរៀបរាប់ថា នេះជាលើកទី ២ ហើយ ដែលលោករួមជាមួយមិត្តភក្កិ និងក្រុមគ្រួសារ បានមកកំសាន្តនាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ដោយសារតែតំបន់នេះមានធម្មជាតិខៀវស្រងាត់ និងមានខ្យល់អាកាសដ៏បរិសុទ្ធ ថែមទាំងមានទឹកហូរកាត់ផ្ទាំងថ្មយ៉ាងស្រស់ស្អាតថែមទៀតផង ដែលធ្វើឱ្យទាក់ទាញអារម្មណ៍លោកឱ្យចង់មកកម្សាន្តម្ដងហើយម្ដងទៀត។
លើសពីនេះទៅទៀត តំបន់នេះមិនត្រឹមតែរូបលោកប៉ុណ្ណោះទេ ក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនទៀតផងដែរ ដែលបានមកកំសាន្ត ព្រោះនៅទីនោះយើងអាចអង្គុយញ៉ាំចំណីអាហារលេងក៏បាន ជិះទូកលេងក៏បាន និងចុះងូតទឹកលេងក៏បាន។
ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើទៅភ្ញៀវទេសចរណ៍ជាតិអាចអញ្ជើញទៅលេងកំសាន្តមិនខុសបំណងឡើយ ព្រោះតំបន់រមណីយដ្ឋានខាងលើនេះ ពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតថែមទៀតផង ដែលយើងអាចផ្ដិតយករូបភាពទាំងនេះមកទុកសម្រាប់ទស្សនាផងដែរ៕
អត្ថបទ: សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ