Connect with us

នយោបាយ

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

បានផុស

នៅ

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត សមាជិកដ៏លេចធ្លោររបស់អតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញមុខបរិហារ និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស​ និងក្រៅ​ប្រទេសឈប់គាំទ្រគណបក្សភ្លើងទៀន និងក្រុមមេដឹកនាំគណបក្សនេះតទៅទៀត។ ការចេញមុខបរិហារគណបក្សភ្លើងទៀននេះ គឺបន្ទាប់ពីគណបក្សនេះ បានសម្រេចលុបសមាជិកភាពអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញពីគណបក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានសរសេរថា៖«គណបក្សនេះ​(គណបក្សភ្លើងទៀន)ពីដើម​ ជាគណបក្សដែលល្អ​ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន​ បានបំផ្លាញស្មារតីដើម​ បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្ស​ដែលជាគណបក្ស​ សម​ រង្ស៊ី​ ពួកអស់នេះធ្វើការដកសកម្មជ​នណាដែលស្មោះត្រង់នឹងពលរដ្ឋ​ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ​ ហើយមិនចេះរណ​បគេ​ បង្ខិត​បង្ខំសកម្មជ​នឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់​»។ សម្រាប់អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺទាំងអស់នេះហើយជាមូលហេតុនៃការដករូបអ្នកស្រីដោយបំពានលក្ខន្តិកៈ​ គឺក្រោយពីអ្នកស្រីទៅគាំទ្រគណបក្ស​កម្លាំងជាតិ​ និងរកជំនួយជួយគណបក្សមួយនេះ។

គណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញពីសមាជិកភាពគណបក្សភ្លើងទៀន។ យ៉ាងណាក៏ដោយ គណបក្សនេះ មិនបានបង្ហាញពីមូលហេតុនៃការលុបសមាជិកភាពអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត នេះនោះទេ។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត មិនសុខចិត្តនឹងការសម្រេចនេះទេ ដោយចាត់ទុកថា ក្រុមក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន បានធ្វើខុសនឹងលក្ខន្តិកៈគណបក្ស​។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានពន្យល់ដូច្នេះថា៖ «ការដកខ្ញុំនេះ​ គឺខុសពីលក្ខន្តិកៈគណបក្ស​ ដោយខ្ញុំជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀន​នៅឡើយ​ តែត្រូវបានពួកនេះធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ​។ បើលុបឈ្មោះខ្ញុំពីគណបក្សនោះ​ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស ជាពិសេស ពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កើត​ឡើងឡើយ​ ដោយដកខ្ញុំម្តងហើយពីលេខាធិការបក្សខេត្តដោយបំពាន​ ហើយពេលនេះ លុបឈ្មោះខ្ញុំម្តងទៀត​ ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក​»។ ដោយហៅក្រុមក្បាលម៉ាស៊ីនដឹកនាំគណបក្សភ្លើងទៀនថា«ពួកនេះៗ» អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបំពានច្បាប់លក្ខន្តិកៈគណបក្ស​ និងបំពានច្បាប់គណៈកម្មាធិការនាយក​។

គួរជម្រាបជូនថា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺជាសមាជិកដ៏ល្បីល្បាញមួយរូបរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលតែងតែដើរតាម និងធ្វើសកម្មភាពក្រោមការចង្អុលបង្ហាញរបស់លោកស្រី មួរ សុខហួរ ដែលកំពុងរត់គេចពីទោសទណ្ឌទៅបរទេស។ សមាជិកអតីតបក្សប្រឆាំងរូបនេះ ធ្លាប់ជាប់ធ្វើជាចៅសង្កាត់អូចា ក្រុងបាត់ដំបង កូតាខាងគណបក្សសង្រ្គោះជាតិដែលមិនទាន់ត្រូវបានតុលាការរំលាយ។ ក្រោយគណបក្សនេះ ត្រូវបានរំលាយទៅតាមផ្លូវច្បាប់ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ក៏បានទៅឈរឈ្មោះតំណែងចៅសង្កាត់នេះឱ្យគណបក្សភ្លើងទៀនវិញ ហើយក៏បានជាប់ត្រឹមជាចៅសង្កាត់រង។

មួយរយៈនេះ ដោយសារតែមិនពេញនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ក៏បានចេញមុខបរិហារ និងរិះគន់ថ្នាក់ដឹកនាំគណបក្សនេះជាបន្តបន្ទាប់។ ចុងក្រោយ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានដកការគាំទ្រគណបក្សភ្លើងទៀន មកគាំទ្រគណបក្សកម្លាំងជាតិដែលដឹកនាំដោយលោក រ៉ុង ឈុន និងបានធ្វើសកម្មភាពជាច្រើនជួយដល់គណបក្សមួយនេះនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៩ វិនាទី មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋាភិបាលបានកៀរគរទុនជាង៧០លានដុល្លារពីការបោះផ្សាយមូលបត្រ​រដ្ឋ​ដើម្បីគាំទ្រដល់ការវិនិយោគសាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

ជ្រោះពពុះពេជ្រចិន្ដា កំពុងបង្អួតសម្រស់ព្រៃភ្នំយ៉ាងស្រស់ត្រកាល ដាក់ភ្ញៀវទេសចរណ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកាមីយ៉ាន់​ម៉ា​​ធ្លាក់​ខ្លួន​ជា​​ពេស្យា ព្រោះសុ្រកកើត​សង្រ្គាម​

កីឡា១ ម៉ោង មុន

លោក​ Ronaldo ឈរឈ្មោះប្រជែង​ប្រធាន​សហព័ន្ធ​បាល់ទាត់ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម