សេចក្ដីជូនដំណឹង
ធនាគារ ABA បរិច្ចាគថវិកាជូនមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន សម្រាប់គម្រោងសាងសង់អគារទី២
ធនាគារ ABA មានកត្តិយសប្រកាសការបរិច្ចាគជាមួយថវិកាសរុបចំនួន 10,000 ដុល្លាអាមេរិក ជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលជាអង្គការអន្តរជាតិមិនរកប្រាក់កម្រៃ ដែលប្តេជ្ញាចិត្តក្នុងការផ្តល់សេវាព្យាបាលជំងឺ ឥតគិតថ្លៃជូនកុមារទូទាំងប្រទេសកម្ពុជា។ ការរួមចំណែកដ៏ធំធេងនេះ នឹងជួយដល់បេសកម្មរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងការពង្រីកសេវាកម្មថែទាំសុខភាព ជាមួយការសាងសង់មជ្ឈមណ្ឌលព្យាបាលទី2របស់ពួកគេ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/fb1@2x-2-1024x1024.jpg)
មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន ដែលនឹងគ្រោងបើកដំណើរការនៅក្រុងតាខ្មៅ ក្នុងខែតុលា ឆ្នាំ 2025 មានសេវាឯកទេសផ្នែកជំងឺទូទៅ ផ្នែកសល្យសាស្រ្ត និងជំងឺមហារីកកុមារ។ គម្រោងពង្រីកមណ្ឌលព្យាបាលនេះ ជាចំណែកដ៏សំខាន់ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការការថែទាំសុខភាពប្រកបដោយគុណភាព និងធានាថាកុមារជាច្រើនរូបនឹងទទួលបានការសង្គ្រោះជីវិតតាមរយៈការព្យាបាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/fb3@2x-2-1024x1024.jpg)
ពិធីប្រគល់ថវិកាឧបត្ថម្ភនេះ បានប្រព្រឹត្តឡើងនៅថ្ងែទី11 ខែធ្នូ ឆ្នាំ2024 ក្រោមវត្តមានរបស់លោក Zhiger Atchabarov ប្រធានប្រតិបត្តិការនៃធនាគារ ABA និង លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ព្រមទាំងក្រុមការងារនៃភាគីទាំងពីរ នៅមជ្ឈមណ្ឌលផ្ទាល់ ក្នុងស្រុកឧដុង្គ ខេត្តកណ្តាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/fb2@2x-3-1024x1024.jpg)
លោក Zhiger Atchabarov មានប្រសាសន៍ថា “ថ្ងៃនេះ ធនាគារ ABA មានកត្តិយសក្រៃលែង ក្នុងការរួមចំណែកដល់ការពង្រីកសាខាទី២ របស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងក្រុងតាខ្មៅ។ យើងខ្ញុំ យល់ច្បាស់ថាការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរបស់បុគ្គលម្នាក់ៗ និងសហគមទាំងមូល។”
លោកក៏បានបន្តថា “ពេលវេលានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចក្ខុវិស័យរួមគ្នា ក្នុងការផ្តល់ការថែទាំសុខភាពដែលល្អប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ យើងខ្ញុំសង្ឃឹមថា តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននេះ នឹងជួយសង្គ្រោះជីវិតជាច្រើនបន្តទៀត។”
![](https://www.kampucheathmey.com/wp-content/uploads/2024/12/fb4@2x-2-1024x1024.jpg)
លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ ក៏មានប្រសាសន៍ថា “នៅមជ្ឈមណ្ឌលព្យាបាល យើងខ្ញុំជឿជាក់ថាកុមារគ្រប់រូបសមនឹងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាពិសេសក្មេងៗដែលកើតជំងឺមហារីក ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។ ប៉ុន្តែគ្រួសារជាច្រើន ប្រឈមនឹងបញ្ហាជាច្រើនក្នុងការព្យាយាមគាំទ្រការព្យាបាលកូនរបស់ពួកគាត់។
លោកស្រីវេជ្ជបណ្ឌិតក៏បានបន្តថា “ដូច្នេះហើយ ការបរិច្ចាគនេះនឹងផ្លាស់ប្តូរជីវិតរបស់ពួកគេកាន់តែប្រសើរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ ABA សម្រាប់ការបរិច្ចាគដ៏សប្បុរសនេះ។ យើងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នាក្នុងថ្ងៃអនាគត និងបន្តបេសកម្មរួមគ្នាក្នុងការផ្តល់ការថែទាំដល់អ្នកដែលត្រូវការបំផុត។ ជាចុងក្រោយ យើងខ្ញុំសូមសំណូមពរ អាណាព្យាបាលគ្រប់រូបដែលដឹងថាកូនៗមានអាការៈដូចនឹងកើតជំងឺមហារីកណាមួយ មកពិគ្រោះ និងទទួលព្យាបាលពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនដោយឥតគិតថ្លៃ។”
![](https://www.kampucheathmey.com/wp-content/uploads/2024/12/fb5@2x-2-1024x1024.jpg)
ចាប់តាំងពីការពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2009 និងចាប់ផ្តើមផ្តល់សេវាព្យាបាលជំងឺមហារីកនៅឆ្នាំ 2018 មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងខេត្តកណ្តាល បានធ្វើការដោយឥតហត់នឿយ។ មកដល់ខែធ្នូ ឆ្នាំ 2023 មជ្ឈមណ្ឌលបានផ្តល់ការថែទាំសុខភាព និងពិនិត្យជំងឺចំនួន 98,363 និងការវះកាត់ចំនួន 8,680។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានផ្តល់ការព្យាបាលដល់អ្នកជំងឺក្រៅចំនួន 20,000 នាក់ និងអ្នកជំងឺវះកាត់ចំនួន 3000 ករណី។
ធនាគារ ABA នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគំនិតផ្តួចផ្តើមថែទាំសុខភាពប្រកបដោយគុណភាព ដែលជាសមិទ្ធផលយូរអង្វែងមួយដែលគិតលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ នាពេលអនាគត។
អតិថិជនរបស់ ABA ក៏អាចរួមចំណែកក្នុងការគាំទ្រដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយផ្ទាល់ក្នុងកម្មវិធី ABA Mobile បាន។ លោកអ្នកអាចបរិច្ចាគដោយគ្រាន់តែធ្វើតាមជំហានទាំងនេះ៖
- បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង ទូទាត់ប្រាក់
- ចូលទៅផ្នែក សប្បុរសធម៌ និងការបរិច្ចាគ និងជ្រើសរើស មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
- ជ្រើសរើសគណនីធនាគារដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់ រួចចុចប៊ូតុង បង់ឥឡូវ។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ