ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីគ្រោងចេញច្បាប់ថ្មី តម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Meta និង Google បង់ប្រាក់ឱ្យស្ថាប័នព័ត៌មាន
អូស្ត្រាលីគ្រោងដាក់ចេញនូវច្បាប់ថ្មីមួយ ដោយកំណត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអន្តរជាតិ បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ចំពោះការបង្ហោះមាតិកាព័ត៌មាននៅលើវេទិការបស់ពួកគេ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេវាកម្មហិរញ្ញវត្ថុអូស្រ្តាលី លោក Stephen Jones កាលពីសប្ដាហ៍មុន។
គំនិតផ្តួចផ្តើមនៃច្បាប់ ដែលគេហៅថា «គំនិតផ្តួចផ្តើមការចរចាព័ត៌មាន» នឹងដាក់សម្ពាធឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដូចជា Meta និង Google ចរចាការបង់ប្រាក់ជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បើមិនដូច្នោះទេ ពួកគេនឹងចំណាយប្រាក់រាប់លានដើម្បីបន្តប្រតិបត្តិការនៅអូស្រ្តាលី។
បើតាមលោក Jones គោលដៅនៃគំនិតផ្តួចផ្តើមនេះ នឹងដាក់ចេញឡើងដើម្បីបង្កើតកិច្ចព្រមព្រៀងហិរញ្ញវត្ថុលើកទឹកចិត្ត រវាងវេទិកាឌីជីថល និងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសអូស្ត្រាលី។ វានឹងផ្ដោតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលទាញប្រាក់ចំណូលយ៉ាងច្រើនពីប្រតិបត្តិការក្នុងប្រទេសអូស្ត្រាលី ជាពិសេសក្រុមហ៊ុនដែលមានប្រាក់ចំណូលលើសពី ២៥០ លានដុល្លារអូស្រ្តាលី (១៦០ លានដុល្លារអាមេរិក)។
គួររំឭកថា កាលពីឆ្នាំ ២០២១ អូស្ត្រាលីបានអនុម័តច្បាប់ដើម្បីតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដូចជា Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ចំពោះការបង្ហោះតំណភ្ជាប់ ដែលជំរុញអ្នកអានឱ្យប្រើប្រាស់វេទិការបស់ពួកគេ ហើយពួកគេអាចកើបចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
ជុំវិញការប្រកាសចុងក្រោយ អ្នកនាំពាក្យក្រុមហ៊ុន Meta លើកឡើងថា សំណើរបស់រដ្ឋាភិបាលអូស្រ្តាលី ធ្វើឡើងដោយមិនគិតពីតថភាពនៃរបៀបដែលវេទិការបស់ខ្លួនដូចជា Facebook ត្រូវបានគេប្រើប្រាស់។ អ្នកនាំពាក្យបន្តថា៖ «មនុស្សភាគច្រើនមិនប្រើវេទិការបស់យើងដើម្បីមើលមាតិកាព័ត៌មានទេ ខណៈស្ថាប័នព័ត៌មានបានស្ម័គ្រចិត្តជ្រើសរើសដើម្បីបង្ហោះមាតិការបស់ពួកគេនៅលើវេទិការបស់យើង ដោយសារពួកគេទទួលបានប្រយោជន៍ពីការធ្វើដូច្នេះ»៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក