នយោបាយ
សម្ដេច សាយ ឈុំ៖ គណៈចលនាមហាជនបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយមិនអាចខ្វះបាន ក្នុងការជួយឱ្យបក្សឈ្នះឆ្នោត
សម្តេចវិបុលសេនាភក្តី សាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានវាយតម្លៃថា គណៈចលនាមហាជនបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយមួយដែលមិនអាចខ្វះបាន ក្នុងការជួយឱ្យគណបក្សប្រជាជនឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតច្រើនលើសលប់។ សម្ដេច សាយ ឈុំ វាយតម្លៃដូច្នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា រៀបចំនៅវិមាន ៧មករា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាប្រមាណ ២០០០នាក់ ចូលរួម។
សម្ដេច សាយ ឈុំ វាយតម្លៃបែបនេះ បន្ទាប់ពីស្ដាប់របាយការណ៍របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានរាយការណ៍អំពីសមិទ្ធផលដែលគណៈចលនាមហាជន ទូទាំងប្រទេស និងគណៈចលនានានា សម្រេចបាន។
បើតាមរបាយការណ៍សម្ដេច ម៉ែន សំអន បានឱ្យដឹងថា សមិទ្ធផលដែលគណៈចលនាមហាជន ទូទាំងប្រទេស និងគណៈចលនានានា សម្រេចបាន រួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព និងការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ រួមមាន ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ព្រមទាំង ក្តាប់បានសភាពការណ៍នយោបាយ ការគ្រប់គ្រងសតិអារម្មណ៍មហាជន ការផ្សព្វផ្សាយ ការងារអប់រំ បណ្តុះបណ្តាល ការងារបោះឆ្នោត ព្រមទាំងការងារសង្គម និងមនុស្សធម៌ដែលផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងមហាជន។
ថ្លែងក្នុងពិធីបើកសន្និបាត សម្ដេច សាយ ឈុំ ថ្លែងដូច្នេះ៖«តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជនក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រង សមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ។»។
សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។
គួរឱ្យដឹងថា សន្និបាតបូកសរុបលទ្ធផលការងារនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ។ នៅថ្ងៃស្អែក សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបិទសន្និបាត។ គោលបំណងសំខាន់នៃសន្និបាត នេះ គឺដើម្បីបូកសរុប លទ្ធផលការងារក្នុងរយៈពេល ១ឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឲ្យគណៈកម្មា ធិការកណ្តាល លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន របស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់