សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មអះអាងថា និរន្តរភាពកសិកម្មជាមូលដ្ឋានអភិវឌ្ឍកម្ពុជា
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាកម្ពុជាធ្លាប់ជាប្រទេសកសិកម្ម មាសក្ដានុពលខ្ពស់ក្នុងការងារកសិកម្ម ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏លោកទទួលស្គាល់ថា កាវិវត្តនៃពិភពលោក បានជំរុញឱ្យវិស័យផ្សេងៗ រីកចម្រើនខ្ពស់ជាង ប៉ុន្តែវិស័យកសិកម្មនៅតែសំខាន់ ពីព្រោះថាមនុស្ស ទោះបីជាមានឡានទំនើបយ៉ាងណាក៏យើងនៅតែត្រូវការហូប ម្ហូបអាហារនេះ គឺកើតចេញពីកសិកម្ម តាំងពីបាយហូប រហូតដល់សាច់ ឬក៏ត្រី ឬរបស់ប្រើប្រាស់ផ្សេងៗ ក៏មានប្រភពចេញពីកសិកម្មដែរ។
លោក ឌិត ទីណា ថ្លែងថា៖ « គោលនយោបាយរបស់យើង គឺមានហូប មានប្រើ មានបាន និងមានរហូត ក្នុងន័យនេះ មានហូបគឺថា គ្រប់កាលៈទេសៈទោះបីជាបញ្ហាកូវីដដែលកើតមានកន្លងមកដែលយើងបានឆ្លងកាត់ បញ្ហាសន្តិសុខស្បៀង ខ្វះស្បៀង ឬការឡើងថ្លៃចំណីអាហារលើសការទទួលយកបានទេ នៅពេលដែលប្រទេសផ្សេងៗ ជាពិសេសប្រទេសអភិវឌ្ឍ ទៅវិស័យឧស្សាហកម្មទៅ គាត់មានការការលំបាកនៅក្នុងបញ្ហាផ្គត់ផ្គង់ស្បៀង ចឹងយើងមានហូប យើងមានប្រើ យើងនៅតែមានជាឈើ កៅស៊ូ សម្រាប់ប្រើប្រាស់ផ្ទៃក្នុងយើងគ្រប់គ្រាន់»។
បើតាមលោក ឌិត ទីណា រាជរដ្ឋាភិបាល ចង់ឱ្យវិស័យកសិកម្មនៅតែជួយជំរុញ ជាកំណើនក្នុងសេដ្ឋកិច្ចជាតិ មិនមែនជាកសិកម្មដែលក្លាយទៅជាបន្ទុករបស់សេដ្ឋកិច្ច ប្រទេសខ្លះគេចង់បានសន្តិសុខស្បៀង គេធ្វើកសិកម្មសម្រាប់ទ្រទ្រង់សន្តិសុខស្បៀងគេ ហើយគេចំណាយសម្រាប់ប្រើ អញ្ចឹងកសិកម្មទៅជាបន្ទុក នៅពេលដែលប្រទេសកម្ពុជាសិកម្មមិនត្រឹមតែជួយឱ្យមានហូប មានប្រើ គឺជួយឱ្យមានបានថែមទៀត។
លោក ឌិត ទីណា បានបន្ថែមថា៖ «ក្រៅពីមានបានហើយ ក៏យើងមិនចង់ឱ្យត្រឹមតែមានបានមួយរយៈហើយក្រោយមកវិញ គឺខូចខាតធនធានធម្មជាតិ ឬក៏លែងមានលទ្ធភាពក្នុងការបន្តក្លាយទៅជាកសិកម្មដែលទ្រទ្រង់ឱ្យសន្តិសុខស្បៀង ហើយត្រូវទទួលជាបន្ទុករបស់វិស័យផ្សេងៗ»។
លោកបានបញ្ជាក់បន្ថែមទៀតថា និរន្តរភាពកសិកម្មជួយឱ្យកម្ពុជាមានមូលដ្ឋាន ក្នុងការអភិវឌ្ឍទៅមុខដោយរលូន មិនមានការព្រួយបារម្ភអំពីសន្តិសុខស្បៀងនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «នៅពេលដែលយើង ត្រូវការឱ្យមាននិរន្តភាពសន្តិសុខស្បៀង យើងត្រូវគិតអំពីការផ្គត់ផ្គង់ ហើយការផ្គត់ផ្គង់មានច្រើនប្រភព មិនមែនមានន័យថា យើងផ្អែកតែទៅលើការផលិតក្នុងស្រុកទាំងមូលនោះទេ របស់មួយចំនួន ក៏ត្រូវការធ្វើពិពិធកម្មនៃការផ្គត់ផ្គង់ដែរ យើងមានផ្នែកនៃការនាំចូលមួយចំនួន ប៉ុន្តែយើងត្រូវថ្លឹងថ្លែងវាយ៉ាងណាកុំភ្លេចថា មួយចំហៀង ដើម្បីឱ្យមាននិរន្តភាព យើងត្រូវធ្វើឱ្យអ្នកទទួលទាន និងអ្នកផលិតអាចរកចំណុចកណ្ដាលដើម្បីរស់បានទាំងអស់គ្នា តម្លៃវាមិនត្រូវថ្លៃ ហើយមិនថោកដែរ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ