Connect with us

ព័ត៌មានជាតិ

បញ្ហារុស្ស៊ី-អ៊ុយក្រែន៖ សម្ដេច ហ៊ុន សែន នៅតែប្រាប់អ៊ុយក្រែន ថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានឡើយ

បានផុស

នៅ

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គប្បីរិះរកមធ្យោបាយចរចាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ ពោលគឺមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសទទួលជួបជាមួយ​ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន រយៈកាល ៣ឆ្នាំកន្លងទៅនេះ។ ក្នុងនាមកម្ពុជា ជាប្រទេសដែលបានស្គាល់ច្បាស់ពីផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាមពីអតីតកាល សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ថា «សង្គ្រាមមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ»

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកបទពិសោធ និងទស្សនៈរបស់សម្ដេចទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនផងដែរ ដោយផ្ដោតលើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាព ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់អ្នកការទូតអ៊ុយក្រែនពីការលះបង់អំណាចរបស់សម្ដេចនាពេលនេះ ខណៈសម្តេចនៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ក៏ប៉ុន្តែ សម្ដេចសុខចិត្តលះបង់អំណាច និងបានទុកឱកាសអ្នកជំនាន់ក្រោយដឹកនាំបន្ត ដើម្បីប្តូរនឹងសុខសន្តិភាព និងស្ថិរភាព រយៈពេលវែងសម្រាប់កម្ពុជា។

តាមរយៈជំនួបនេះ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងអំណរគុណកម្ពុជា ពិសេសសម្តេចតេជោ ដែលកន្លងមក បានបង្ហាញគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែនតាមរយៈការគាំទ្រនានាជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះ កម្ពុជាបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក។

ភ្ជាប់នឹងបញ្ហាមីនដោយសារសង្គ្រាមនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ ឆ្នាំ ក្នុងការងារបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងភាគីកម្ពុជា។

ឆ្លើយតបទៅកាន់ភាគីអ៊ុយក្រែន សម្តេចតេជោ បានបញ្ជក់ថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជា នឹងមិនផ្លាស់ប្តូរនោះឡើយ។ សម្តេចតេជោ បន្តថា កម្ពុជា នឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។

ជាការចាប់អារម្មណ៍ តបតាមការអញ្ជើញរបស់ប្រធានាធិបតី និងប្រធានរដ្ឋសភាអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ក៏ បានទទួល​យក​សំណើអញ្ជើញទៅ​បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងពេលវេលាសមស្រប​ណាមួយ​ នាពេល​ខាង​មុខ បន្ទាប់ពីសម្តេចតេជោ ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងគៀវ រួចម្តង​មក​ហើយ កាលពីឆ្នាំ១៩៨១៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ទារក​ជាង ៨ ០០០​នាក់​នៅ​ហ្គាហ្សា ប្រឈម​ហានិភ័យ ព្រោះ​ខ្វះខាត​ទឹកដោះគោ

ព័ត៌មានជាតិ២៥ នាទីutes មុន

ប្រមុខការពារជាតិកម្ពុជា នឹងធ្វើទស្សនកិច្ចនៅវៀតណាម៤ថ្ងៃ ដើម្បីចូលរួមពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាមឆ្នាំ២០២៤

ព័ត៌មានជាតិ២៥ នាទីutes មុន

បញ្ហារុស្ស៊ី-អ៊ុយក្រែន៖ សម្ដេច ហ៊ុន សែន នៅតែប្រាប់អ៊ុយក្រែន ថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានឡើយ

សន្តិសុខសង្គម២៨ នាទីutes មុន

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ដើម្បីពង្រឹងការងារបន្ត

Sokha Hotels

ព័ត៌មានពេញនិយម