ព័ត៌មានអន្ដរជាតិ
ឥណ្ឌាបង្កើនការប្រុងប្រយ័ត្នទ្វេដង ខណៈមានខ្យល់ពុលកាន់តែធ្ងន់ធ្ងរ
ប្រទេសឥណ្ឌាបានរឹតបន្តឹងការការពារទ្វេដងក្នុងគោលបំណងជួយសាធារណជនទប់ទល់នឹងការបំពុលក្នុងរយៈពេល ២៤ម៉ោងសម្រាប់ទីក្រុងញូវដេលី និងតំបន់ជុំវិញទីក្រុងនេះ បន្ទាប់ពីគុណភាពខ្យល់ធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែធ្នូនេះ។
ការចេញប្រកាសចុងក្រោយបំផុតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទបន្ទាប់ពីសន្ទស្សន៍គុណភាពខ្យល់ (AQI) បានកើនឡើងលើសពី៤០០ នៅលើមាត្រដ្ឋានពី ០ទៅ៥០០ ដែលប្រែទៅជា «ធ្ងន់ធ្ងរ» បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងស្ថាប័នរដ្ឋាភិបាលដែលមានភារកិច្ចគ្រប់គ្រងការបំពុល។
កាលពីព្រឹកថ្ងៃចន្ទ ការណែនាំសម្រាប់សិស្សសាលាត្រូវបានដាក់ចេញ ដោយកំណត់ចំពោះកុមារដែលរៀនថ្នាក់ទី១ រហូតដល់ថ្នាក់ទី៥ប្តូរទៅរៀនតាមអនឡាញ ប៉ុន្តែក្រោយមកត្រូវបានពង្រីកដល់គ្រប់ថ្នាក់ទាំងអស់ លើកលែងតែថ្នាក់ទី១០ និង១២។ លើសពីនេះ សេចក្តីណែនាំដែលចេញដោយការិយាល័យរដ្ឋាភិបាលបានណែនាំឲ្យបុគ្កលិកធ្វើការពីផ្ទះ។
បើតាមការវាស់ដោយ AQI នៅញូវដេលី គឺ៤២៤ នៅព្រឹកថ្ងៃអង្គារ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ៥.៩ អង្សារសេ ដែលធ្វើឲ្យទីក្រុងនេះត្រូវបានគ្របដណ្ដប់ដោយអ័ព្ទពុល និងបណ្ដាលឲ្យមានការលំបាកក្នុងការមើលឃើញជាពិសេសសម្រាប់ការហោះហើរនៅអាកាសយានដ្ឋាន។ គណៈកម្មាការសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់បានសន្មតថា «ការកើនឡើងយ៉ាងខ្លាំងនៃការបំពុលខ្យល់ គឺដោយសារលក្ខខណ្ឌអាកាសមិនអំណោយផលនិងខ្យល់ស្ងប់ពេក»។
គណៈកម្មាការនេះក៏បានបញ្ជាឱ្យហាមឃាត់ការងារសាងសង់ភាគច្រើនផងដែរ។ លើសពីនេះបានណែនាំ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើម សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ឬជំងឺរ៉ាំរ៉ៃផ្សេងទៀត គួរតែជៀសវាងសកម្មភាពដែលចេញក្រៅផ្ទះ ហើយស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថាប្រទេសឥណ្ឌាភាគខាងជើងជួបប្រទះការបំពុលយ៉ាងធ្ងន់ធ្ងររៀងរាល់រដូវរងា នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ និងការបំភាយខ្យល់ត្រជាក់ ធូលីសំណង់ និងផ្សែងចេញពីភ្លើងឆេះដីស្រែដែលដុតដោយខុសច្បាប់នៅក្នុងរដ្ឋដែលសម្បូរការធ្វើកសិកម្មដូចជារដ្ឋ Punjab, Haryana និង Uttar Pradesh ។
ទីក្រុងញូវដេលីធ្លាប់បានកត់ត្រាការបំពុលខ្ពស់បំផុតរបស់ខ្លួនសម្រាប់រដូវកាលនេះកាលពីខែមុននៅពេលដែល AQI ឡើងដល់ ៤៩៤ ។ តុលាការកំពូលរបស់ប្រទេសនេះក៏បានលើកយករឿងនេះដែរ ហើយនៅក្នុងខែតុលា វាបានកំណត់ការរស់នៅក្នុងបរិយាកាសគ្មានការបំពុលថាជា «សិទ្ធិជាមូលដ្ឋាន» ដែលរដ្ឋាភិបាលនឹងត្រូវដោះស្រាយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន