សេដ្ឋកិច្ច
ប្រធានក្រុមហ៊ុន Rithy Granite លោកស្រី ឡេង ដាវី ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប
ជាស្ត្រីជើងខ្លាំងម្នាក់ក្នុងវិស័យជំនួញ អគ្គនាយិកា ឡេង ដាវី ទើបបញ្ចប់ការងារនៅខ្មែរភ្លាម ក៏ត្រឡប់ទៅប្រទេសវៀតណាមម្ដងទៀត ដោយលើកនេះដឹកនាំផ្នែកដំណាំឧស្សាហកម្មចម្ការកៅស៊ូវិញ។
សេដ្ឋីនី ឡេង ដាវី បានដឹកនាំកម្មករជំនាញចៀរជ័រកៅស៊ូរបស់ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ចេញទៅកម្មវិធីប្រកួត «បាតដៃមាសប្រមូលទិន្នផលជ័រកៅស៊ូ» នៅខេត្តប៊ិញភឿក ប្រទេសវៀតណាមរយៈពេល ៣ថ្ងៃ ដោយទទួលបានលទ្ធផលល្អខ្លាំង ក្នុងឆ្នាំដំបូង។ ក្នុងនោះក្រុមហ៊ុនរបស់គ្រួសារ អគ្គនាយិកា ឡេង ដាវី បានបញ្ជូនទាំងបុរស និងស្ត្រី។
កម្មវិធីប្រកួត «បាតដៃមាសប្រមូលទិន្នផលជ័រកៅស៊ូ» នៅប្រទេសវៀតណាមធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ហើយរៀបចំឡើងដោយសម្ពន្ធកៅស៊ូវៀតណាម VRG (វីអរជី)។ សម្រាប់ឆ្នាំនេះកម្មវិធីធ្វើឡើងចាប់ពីថ្ងៃ ១៥, ១៦, ១៧ ខែធ្នូ កន្លងទៅ ដែលអាយុកាលនៃកម្មវិធីប្រកួតនេះ ២៨ឆ្នាំហើយ និងមានការប្រកួតរៀងរាល់ ២ ឆ្នាំម្ដង ហើយនេះជាការរៀបចំប្រកួតលើកទី១៤ ដោយលើកនេះមានការចូលរួម ៦០ក្រុមហ៊ុនធំៗ ហើយបេក្ខភាពប្រកួតមាន ២៤០ នាក់ មកពី ៣ប្រទេសរួមមាន វៀតណាម, ខ្មែរ និងឡាវ។
ឆ្នាំនេះក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ដែលមានផ្ទៃដី ដាំចុះកៅស៊ូ ១៦៦១ ហិតតាជាក្រុមហ៊ុនឯកជនខ្មែរទី១ បានចុះឈ្មោះចូលរួមការប្រកួតនៅប្រទេសវៀតណាម។ មុនបញ្ជូនបេក្ខភាពចេញទៅប្រកួតក្រៅប្រទេស ឬទ្ធីរ៉ាប់បឺ បានរៀបចំការប្រកួតផ្ទៃក្នុង និងថ្នាក់ជាតិដោយជម្រុះតាមបទដ្ឋានត្រឹមត្រូវជាមុនសិន កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចម្រាញ់យកកម្មករកំពូលល្បឿន មានរបៀបរបបចេញទៅតំណាង។
សេដ្ឋីនី ដាវី បានប្រាប់ពីលក្ខន្តិកៈនៃការប្រកួត «បាតដៃមាសប្រមូលទិន្នផលជ័រកៅស៊ូ» រួមមានជាក្រុម ឯកត្តជន ដោយពិន្ទុកំណត់ ១០០ ពេញ គឺជាអ្នកជាប់លេខ ១ បានទទួលបាតដៃមាស។ ចំណែកបុគ្គលិកក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ២ រូប ដែល CEO ឡេង ដាវី បញ្ជូនទៅទទួលបានមេដៃឆ្នើម ក្នុងនោះបេក្ខជនទទួលបានពិន្ទុ ៩៧.៥ ហើយបេក្ខនារីពិន្ទុ ៩៨.៥។
ក្រៅពីបាតដៃមាស បាតដៃឆ្នើម អ្នកទទួលបានពិន្ទុល្អ នឹងទទួលបានប័ណ្ណសរសើរ ដែលបញ្ជាក់ថាមានគ្រប់បច្ចេកទេស ឬភាសាងាយស្រួលយល់ហៅថា សញ្ញាប័ត្រចៀរជ័រ ព្រមជាមួយប្រាក់រង្វាន់មួយចំនួន តាមប្រភេទពិន្ទុ។ ចំណែកក្រុមហ៊ុនលោកស្រី ពេលប្រកួតផ្ទៃក្នុងនៅខ្មែរ ក៏មានរង្វាន់ដូចជាខ្សែកមាស ប្រាក់សុទ្ធលើកទឹកចិត្តមួយចំនួនមុនចេញទៅប្រកួតនៅវៀតណាម។
កម្មវិធីខាងលើ រៀបចំឡើង ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តបុគ្គលិកចៀរជ័រមានស្នាដៃល្អ និងបើកឱកាសឲ្យក្រុមអ្នកជំនួញផ្នែកនោះ បានបង្ហាញស្នាដៃ ព្រមទាំងមោទកភាពចំពោះខ្លួនឯង ដែលមានជំនាញចៀរជ័របានយ៉ាងល្អ ក៏ដូចជាឲ្យតម្លៃដល់ការងាររបស់ខ្លួន។ ម្យ៉ាងការងារចៀរជ័រ ជាការងារដ៏លំបាកមួយ ព្រោះត្រូវធ្វើតាំងពីមេឃមិនទាន់បើកថ្ងៃ ហើយក្នុងអាកាសធាតុត្រជាក់ និងបញ្ជាក់ឲ្យអ្នកដទៃដឹងថា ការងារចៀរជ័រកៅស៊ូ ជាការងារមួយប្រភេទដែលត្រូវការមនុស្សមានភាពតស៊ូ ទើបអាចសម្រេចបាន។
ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ដែលជាជំនួញធំមួយផ្នែកទៀតរបស់គ្រួសារសេដ្ឋី ឡេង ឫទ្ធី។ ក្នុងការចំណាយផ្សេងៗទាំងអស់របស់បេក្ខភាពពីកម្ពុជា ក្រុមហ៊ុនជាអ្នករ៉ាប់រងគ្រប់យ៉ាង។ ដើម្បីឲ្យក្រុមអ្នកជំនាញរបស់ខ្លួនមានកម្លាំងចិត្ត ក្រុមហ៊ុនក៏ឆ្លៀតជូនដើរលេងកម្សាន្តតាមរមណីយដ្ឋានខ្លះៗនៅវៀតណាម ហើយពេលត្រឡប់មកវិញ នាថ្ងៃ ២០ ខែធ្នូខាងមុខ មានការជប់លៀងជូនអ្នកទាំងអស់នោះ ព្រមទាំងប្រាក់លើកទឹកចិត្តដល់ផ្នែកបច្ចេកទេសផ្សេងៗ។
នារីវ័យក្មេង តែកាន់កាប់ជំនួញគ្រួសារជាច្រើនក្នុងដៃ ឡេង ដាវី បានចូលរួមយ៉ាងសកម្មដល់ការលើកកម្ពស់ជំនាញនៅក្នុង ឬទ្ធីរ៉ាប់បឺ ក៏ដូចជាជំរុញដល់បុគ្គលិកដែលមានជំនាញច្បាស់លាស់ ខិតខំប្រឹងប្រែងធ្វើការទទួលបានលទ្ធផលល្អ ដែលនោះជាការរួមចំណែកជួយទាំងខ្លួនឯង គ្រួសារ ក្រុមហ៊ុន ក៏ដូចជាជួយដល់សង្គមជាតិ នោះទើបស័ក្ដិសមជាមានអ្នកជំនាញពិតប្រាកដ និងយល់ពីតម្លៃការងារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន