កីឡា
ទឹកចិត្តម្តាយរបស់អ្នកចាំទី វីរៈ ដារ៉ា បានធ្វើឲ្យមហាជនរំជួលចិត្ត
បន្ទាប់ពីចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងទីម័រខាងកើត នៅច្រក-ចូលក្នុងបរិវេណទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ម្តាយរបស់អ្នកចាំទី វីរៈ ដារ៉ា បានអោប និងទប់អារម្មណ៍មិនបានរហូតដល់យំ។

សកម្មភាពត្រូវបានមើលឃើញថា ម្តាយរបស់ វីរៈ ដារ៉ា បានកំពុងរង់ចាំកូនដែលដើរចេញមកក្រៅដើម្បីចូលរថយន្តត្រឡប់ទៅកន្លែងស្នាក់នៅវិញ បន្ទាប់ពីចប់ការប្រកួតដែលកម្ពុជាបានយកឈ្នះទីម័រខាងកើតដោយលទ្ធផល ២-១។ នៅពេល វីរៈ ដារ៉ា ដើរចេញមក ហើយអ្នកម្តាយក៏បានដើរទៅរកកូន។ អ្នកស្រីបានអោបកូនប្រុស ដោយទប់អារម្មណ៍មិនបាន អ្នកស្រីយំនៅលើទ្រូងកូនប្រុសជាទីស្រឡាញ់។ នេះហើយជាទំហំចិត្តរបស់អ្នកម្ដាយដែលស្រឡាញ់ អាណិត និងយល់ពីជម្រៅចិត្តកូនដោយគ្មានលក្ខខណ្ឌ។
សកម្មភាពនេះបានធ្វើឲ្យអ្នកនៅជុំវិញទីនោះ និងមហាជន ជាពិសេសអ្នកគាំទ្របាល់ទាត់កម្ពុជារំជើបរំជួលចិត្តយ៉ាងខ្លាំងដែលយល់ពីជម្រៅចិត្តរបស់អ្នកម្តាយដែលអាណិតកូន។

រឿងនេះបានកើតមានឡើង បន្ទាប់ពីអ្នកចាំទី វីរៈ ដារ៉ា មិនបានជាប់ក្នុងជម្រើសដៃទី១នៅពេលកម្ពុជាប្រកួតជាមួយ ទីម័រខាងកើត និងក្រោយពេលដែលរូបគេបង្កើតឲ្យមានកំហុសបច្ចេកទេសពីរដងជាហេតុធ្វើឲ្យ សិង្ហបុរី ស៊ុតចូល២គ្រាប់កាលពីថ្ងៃទី១១ ខែធ្នូ ជាពេលដែលកម្ពុជាបានចាញ់ ១-២។
កំហុសបច្ចេកទេសនេះហើយដែលបានធ្វើឲ្យអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងទៅលើអ្នកចាំទី វីរៈ ដារ៉ា ដែលបានក្លាយជាបន្ទុកយ៉ាងធ្ងន់។

អ្នកចាំទី រ៉េត លីហេង មកពីក្លិបណាហ្គាវើលដ៍ បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតដែលកម្ពុជា យកឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ២-១។ នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ កម្ពុជានឹងប្រកួតជាមួយ ថៃ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយពានរង្វាន់ ASEAN Championship 2024៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ