Connect with us

នយោបាយ

«ភាពជាអ្នកជិតខាងល្អ» ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃលើកយកមកពិភាក្សាគ្នា

បានផុស

នៅ

ក្រសួងការបរទេសទើបចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីជំនួបពិភាក្សាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយរដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសនោះក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាប្រមុខការទូតប្រទេសទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី​រវាង​កម្ពុជា-ថៃ និងការប្ដេជ្ញាចិត្តពង្រឹង​បន្ថែមទៀតនូវចំណងមិត្តភាពដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ។

ក្រៅពីនេះក៏មានពិភាក្សាអំពីការរៀបចំសកម្មភាពរួមគ្នាដើម្បីរំលឹកខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ដែលនឹងរៀបចំនៅប្រទេសថៃក្នុងឆ្នាំ២០២៥ «ដើម្បីស្វែងរកមធ្យោបាយ និងវិធី ក្នុងការ​ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធានាថាប្រជាជាតិ​ទាំងពីកាន់តែទទួលបានវិបុលភាពរួមគ្នា និងភាពជាអ្នកជិតខាងល្អសម្រាប់ឆ្នាំខាងមុខ​»។

ជាការកត់សម្គាល់ជំនួបរវាងរដ្ឋមន្ត្រីការបទេសទាំងពីរតាមទូរស័ព្ទពេលនេះធ្វើឡើងក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានថ្លែងពាក់ព័ន្ធនឹងដែនដីកោះគុតដែលោកថាគឺជាដែនកោះរបស់ថៃ១០០ភាគរយ។

ទោះជាយ៉ាងក្នុងសេចក្ដីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទនេះពុំបានលើកឡើងពីបញ្ហាកោះគុតនោះទេតែមានចំណុចមួយបានលើកឡើងថា «ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និតដែលបានពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ«។

ចាប់តាំងពីមានការផ្ទុះឡើងនូវការជែកវែកញែកពីភាពជាម្ចាស់លើដែនដីកោះគុតមកទាំងភាគីរដ្ឋាភិបាលកម្ពុជា និងថៃនៅមិនទាន់មានប្រតិកម្មជាយ៉ាងណានោះទេ ខណៈក្រុមប្រឆាំងទាំងនៅថៃ និងកម្ពុជាបានយកប្រធានបទនេះវាយប្រហារលើរដ្ឋាភិបាលប្រទេសទាំងពីររៀងខ្លួន ដោយក្រុមប្រឆាំងថៃបានចោទរដ្ឋាភិបាលថៃធ្វើឱ្យបាត់បង់កោះគុតមកខ្មែរ ខណៈក្រុមប្រឆាំងកម្ពុជាចោទថាធ្វើឱ្យបាត់បង់កោះមួយនេះទៅថៃ។

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់ពលរដ្ឋកុំឱ្យជ្រួលច្របល់តាមការញុះញង់របស់ក្រុមប្រឆាំង ដោយថារដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះដោយយកចិត្តទុកដាក់ និងមានភាពចាស់ទុំខាងនយោបាយ៕

ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម