ព័ត៌មានអន្ដរជាតិ
ជំងឺអាថ៌កំបាំងនៅកុងហ្គោដែលសម្លាប់មនុស្សរាប់សិបនាក់ គឺជាជំងឺគ្រុនចាញ់កម្រិតធ្ងន់់ធ្ងរ
ក្រសួងសុខាភិបាលរបស់ប្រទេសកុងហ្គោ បានប្រកាសថា ជំងឺដែលធ្លាប់បានប្រកាសមិនស្គាល់អត្តសញ្ញាណពីមុននោះនិងកំពុងរីករាលដាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) សម្លាប់មនុស្សរាប់សិបនាក់គឺជា«ទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនចាញ់»។
សារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃទី១៨ខែធ្នូ ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលកុងហ្គោ បានឲ្យដឹងថា ជំងឺនេះបានរីករាលដាលនៅក្នុងខេត្ត Kwango ភាគនិរតី ដែលមានរោគសញ្ញាដូចជា «ជំងឺផ្លូវដង្ហើម»។ កាលពីដើមខែនេះ ជំងឺនេះបានសម្លាប់មនុស្ស ១៤៣នាក់នៅក្នុងមណ្ឌលសុខភាព Panzi ខណៈដែលការភ័យខ្លាចបានកើនឡើងអំពីជំងឺអាថ៌កំបាំងរបស់ជំងឺនេះ។ ប៉ុន្តែនៅទីបំផុត អាថ៌កំបាំងត្រូវបានស្រាយដោយក្រសួងសុខាភិបាលបានប្រកាសថា«វាជាករណីនៃជំងឺគ្រុនចាញ់ធ្ងន់ធ្ងរក្នុងទម្រង់ជាជំងឺផ្លូវដង្ហើម»។
ក្រសួងក៏បានឲ្យដឹងដែរថា កង្វះអាហារូបត្ថម្ភនៅក្នុងតំបន់នេះបានធ្វើឱ្យប្រជាជនក្នុងតំបន់ចុះខ្សោយ ដោយធ្វើឱ្យពួកគេងាយនឹងកើតជំងឺនេះ។ ចាប់តាំងពីជំងឺនេះផ្ទុះមានករណីចំនួន ៥៩២ ត្រូវបានរាយការណ៍ចាប់តាំងពីខែតុលា ជាមួយនឹងអត្រាស្លាប់ ៦.២ភាគរយ។
មន្ត្រីក្រសួងសុខាភិបាល ខេត្ត Apollinaire Yumba បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដែលផ្តល់ដោយអង្គការសុខភាពពិភពលោកកំពុងត្រូវបានចែកចាយនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពសំខាន់ៗនៅក្នុងតំបន់ Panzi។ ចំណែកឧបករណ៍ពេទ្យបន្ថែមទៀតសម្រាប់ករណីកម្រិតមធ្យម និងធ្ងន់ធ្ងរនឹងត្រូវបញ្ជូនមកដល់ដូចគ្នា។
គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺនេះគឺមានគ្រុនក្តៅ ឈឺក្បាល ក្អក ហៀរសំបោរ ឈឺសាច់ដុំ និង ពិបាកដកដង្ហើម ខណៈភាគច្រើននៃករណីឆ្លង និងស្លាប់គឺកើតលើកុមារអាយុក្រោម ១៤ ឆ្នាំ ហើយភាគច្រើនគឺកុមារអាយុក្រោម៥ ឆ្នាំបានស្លាប់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលជាតិ។
WHO បាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះមានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ពីរដ្ឋធានី Kinshasa របស់ ប្រទេសកុងហ្គោ ក្នុងតំបន់ Panzi ដែលជាទីជនបទដាច់ស្រយាលដែលនាំឲ្យមានការពិបាកក្នុងការតាមដាននិងយឺតយ៉ាវ។ យោងតាមអង្គការឃ្លាំមើលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ នៅកុងហ្គោមានចំនួនករណីជំងឺគ្រុនចាញ់ និងស្លាប់ខ្ពស់បំផុតទីពីរនៅទូទាំងពិភពលោក។ យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា ជំងឺគ្រុនចាញ់ក៏ជាមូលហេតុនាំមុខគេនៃការស្លាប់របស់ប្រទេសនេះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន