Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា ក្រមសីលធម៌អ្នកសារព័ត៌មានអនឡាញនៅតែជាបញ្ហាចោទ ខណៈអ្នកខ្លះដើរហួសព្រំដែនច្បាប់

បានផុស

នៅ

យកឱកាសអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនឡាញ ដែលនៅតែជាបញ្ហាចោទ ខណៈអ្នកសារព័ត៌មានអនឡាញខ្លះកំពុងដើរហួសបន្ទាត់ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានជ្រើសរើសវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ យកធ្វើជាប្រធានបទ សំដៅលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សានូវសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ការលើកយកប្រធានបទស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ គឺពិតជាមានសារសំខាន់ ព្រោះថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ដោយសម្ដេច បានសង្កត់ធ្ងន់ទៅលើអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ។

ករណីនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដោយត្រូវជំរុញការបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងការបង្កើនទំនុកចិត្តដល់សាធារណជន។ សម្ដេចធិបតី ក៏បានបង្ហាញការបារម្ភជុំវិញការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិបានដើរហួសព្រំដែនច្បាប់នៅតែកើតមាន ដែលបញ្ហានេះបានបង្កនូវផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ។

អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ដែលក្នុងនោះអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រួមទាំងសន្តិសុខជាតិនោះទេ។ នេះជាការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤នេះ។

តាមសារលិខិតដដែលនេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ពិសេសអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនិងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។

បន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាងការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ ពោលអ្នកសារព៏ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៥៩ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម