Connect with us

ព័ត៌មានជាតិ

Update៖ ក្រសួងរ៉ែ និងអាជ្ញាធរខេត្តព្រះវិហារ ចុះណែនាំពលរដ្ឋឱ្យឈប់រុករករ៉ែខុសច្បាប់នៅភ្នំលង់

បានផុស

នៅ

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានចុះសម្របសម្រួល និងណែនាំឱ្យពលរដ្ឋឈប់ការរុករករ៉ែ(បាញ់ឈីត)ខុសច្បាប់នៅតំបន់ភ្នំលង់ ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ២៥០នាក់។ ការចុះណែនាំនេះ គឺបន្ទាប់ពីមានការតវ៉ារបស់ពលរដ្ឋ ដើម្បីសុំរករ៉ែមាស ជាលក្ខណៈគ្រួសារ (បាញ់ឈីត)ដោយមិនបាញ់គីមី ឬជីករណ្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបាននូវសំណូមពរចំនួន៣ ចំណុចទី១. ពួកគាត់សុំបាញ់ឈីតលក្ខណៈគ្រួសារ ទី២.សុំកិនអាចម៍ដីតាមលក្ខណៈគ្រួសារ ទី៣.ពួកគាត់ស្នើសុំជីករណ្ដៅចាប់ពី៥ ម៉ែត្រឡើងទៅលើជាលក្ខណៈគ្រួសារ។ ប្រជាពលរដ្ឋ បានសូមឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ជួយសម្រួលឱ្យពួកគាត់បានធ្វើរ៉ែមាសលក្ខណៈគ្រួសារ(បាញ់ឈីត) ដើម្បីជីវភាពគ្រួសារនិងដោះបំណុលធនាគារផងដែរ។

មួយវិញទៀត ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំរមទម ទាំងអស់ក៏បានស្នើសុំដល់ក្រុមហ៊ុន ដេលខម ពេលដែលធ្វើផ្លូវរួចសូមកុំឱ្យដាក់បារ៉ាស់ គួរទុកផ្លូវដើម្បីឱ្យពួកគាត់បានដឹកផលអនុផលកសិកម្មរបស់ពួកគាត់ចេញចូលបានស្រួលផង។

លោក គង់ ស៊ីថា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល បានទទួលសំណូមពរពីប្រជាពលរដ្ឋហើយក៏បានណែនាំលក្ខណៈធ្វើរ៉ែមាស និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងក្មេងៗជំនាន់ក្រោយពាក់ព័ន្ធនឹងការប្រើជាតិគីមី។ លោកបានទទួលយកនូវការសំណូមពររបស់ប្រជាពលរដ្ឋ ហើយនឹងស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការត្រួតពិនិត្យ។ ដូច្នេះនៅក្នុងវេទិកាសាធារណៈនេះ ក្រសួងជំនាញនៅមិនទាន់ឱ្យពលរដ្ឋដំណើរការប្រកបមុខរបរជីករករ៉ែមាសនៅឡើយទេ រង់ចាំសេចក្តីពីថ្នាក់លើសិន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញ បានសហការគ្នាចុះរុះរើទីតាំង បាញ់ឈីត ជាលក្ខណៈគ្រួសាររបស់ពលរដ្ឋ ជាច្រើនកន្លែងដោយទីតាំងនីមួយៗមាន សម្ភារៈរករ៉ែមាស ធន់ស្រាល បាញ់ឈីត មានមាស៊ីនគោយន្តបូមទឹក, កញ្ច្រែងរែងមាស ជាដើម៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម