ព័ត៌មានជាតិ
នៅមណ្ឌលគិរី ចុះត្រជាក់ខ្លាំង អ្នកទេសចរ និងពលរដ្ឋម្ចាស់ស្រុកនាំគ្នាសម្រុកទិញអាវរងាពាក់
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្ដើមប្រែប្រួល ចុះត្រជាក់ខ្លាំង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជា ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីសម្រុកទៅទិញអាវរងានៅតាមកន្លែងលក់នានានៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពលរដ្ឋម្ចាស់ស្រុក និងភ្ញៀវទេសចរ បានលើកឡើងថា បើរកទិញអាវរងាពាក់ ពិបាកទ្រាំនឹងអាកាសធាតុចុះត្រជាក់ខ្លាំងនេះណាស់ ហើយអាចនាំកើតជំងឺផ្តាសាយថែមទៀតផង។
ភ្ញៀវទេសចរមួយរូបដែលមកពីរាជធានីភ្នំពេញបានមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី បានសម្តែងភាពសប្បាយរីករាយពេលបានមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនៅក្នុងរដូវត្រជាក់បែបនេះ ប៉ុន្តែ លោកថា វាហាក់ដូចជាត្រជាក់លើសពីការរំពឹងទុក្ខរបស់លោកទៅទៀត។ ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចររូបនេះ បានលើកឡើងថា លោកបានមករកទិញអាវរងានៅដែលអាជីវករលក់ផ្សាសែនមនោរម្យ ដើម្បីទប់ស្កាត់ភាពត្រជាក់ក្នុងខេត្តមណ្ឌលគិរីនេះ។ អ្នកទេសចររូបនេះ បានបន្តថា ស្របពេលដែលអាកាសធាតុកំពុងចុះត្រជាក់បែបនេះ អាវរងាដែលលោកទិញពីអាជីវករហាក់ នឡើងថ្លៃនោះទេ ពោល គឺតម្លៃសមរម្យ គាត់អាចទទួលយកបាន។ បើតាមភ្ញៀវទេសចរម្នាក់នេះ បើភ្ញៀវទេសចរផ្សេងទៀតដែលមានបំណងចង់មកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី គឺមិនបាច់ត្រៀមអ្វីនោះទេ នៅក្នុងខេត្តមណ្ឌលគិរីនេះ មានគ្រប់បែបយ៉ាងហើយ។
ក្រៅពីភ្ញៀវទេសចរមកពីរាជធានីភ្នំពេញរូបនេះ ក៏ឃើញមានភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀតបានចូលទិញអាររងាពាក់ដោយទឹកមុខសប្បាយរីករាយលាយឡំនឹងអាការៈត្រជាក់ដៃជើង។ មិនមែនត្រឹមតែភ្ញៀវទេសចរទេ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ដែលជាម្ចាស់ស្រុក ក៏បានរូតរះទិញអារងាសម្រាប់ពាក់ខ្លួនឯងផង កូនចៅ សាច់ញាតិផងនៅក្នុងផ្សារសែនមនោរម្យ។
ដោយឡែក លោក ចាន់ ដែលជាអាជីវករមួយរូបលក់អាវរងានៅមុខផ្សារសែនមនោរម្យ បានឲ្យដឹងថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំង ហើយអតិថិជនបានមកទិញអាវរងាពីលោកយ៉ាងច្រើនហូរហែ ជាពិសេស លក់ដាច់ខ្លាំងនៅពេលរសៀល។ អាជីវកររូបនេះ បានបញ្ជាក់ថា អាវរងាដែលលក់ក្នុងហាងរបស់លោកមានតម្លៃចន្លោះពី១ ៥០០០៛ទៅ៤០ ០០០៛ ហើយលោកបានសន្យានឹងមិនឡើងថ្លៃនោះទេ ស្របពេលដែលមានអតិថិជនមកគាំទ្រច្រើនក្នុងអំឡុងពេលរដូវត្រជាក់ចូលមកដល់នេះ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន