នយោបាយ
សម្ដេចតេជោ៖ គ្រប់គ្រងសមរភូមិសតិអារម្មណ៍ ជាតួនាទីដ៏សំខាន់របស់ចលនាមហាជនគណបក្សប្រជាជនកម្ពុជា
ដើម្បីធានាភាពជោគជ័យរបស់គណបក្ស ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ក្នុងចំណោមមហាជន ជាកិច្ចការត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយគណៈចលនាមហាជនរបស់គណបក្ស បានដើរតួនាទីសំខាន់លើកិច្ចការនេះ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។
សម្ដេចតេជោ បានបញ្ជាក់ថា តាមរយៈការរួមចំណែកដ៏សំខាន់ក្នុងការនាំមកនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា គណៈចលនាមហាជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សគ្រប់កម្រិតក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅ។
ជាទិសដៅអនុវត្តបន្ត ឈោងចាប់ជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានណែនាំឱ្យគ្រប់អង្គការចាត់តាំងរបស់គណបក្ស ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើថែរក្សាសន្តិភាព ស្ថិរភាពនៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់ជាតិ និងប្រជាជន។
សម្ដេចតេជោ ណែនាំឱ្យបន្តពង្រឹងពង្រីកអង្គការចាត់តាំង ពង្រឹងការអនុវត្តតួនាទី ភារកិច្ច របៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្សលើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្សរាជធានីខេត្ត។
នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញការតាមដាន វាយតម្លៃឱ្យបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។
បន្ថែមពីនេះ ត្រូវបង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋនៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថល ពិសេសជំរុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញ ដែលមានចេតនាផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន