ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនមីយ៉ាន់ម៉ានិងរុស្ស៊ីព្រោះជួញអាវុធឱ្យរបបយោធាមីយ៉ាន់ម៉ា
ប្រភពព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់មីយ៉ាន់ម៉ានិងរុស្ស៊ីដែលគាំទ្ររបបសឹកយោធាមីយ៉ាន់ម៉ាដោយការផ្គត់ផ្គង់អាវុធចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារកាលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Sky Aviator Company Ltd និងក្រុមហ៊ុន Synpex Shwe Company Ltd ដែលមានមូលដ្ឋាននៅទីក្រុងរ៉ង់ហ្គួនប្រទេសមីយ៉ាន់ម៉ា ដោយសារតែក្រុមហ៊ុនទាំងនេះគាំទ្រដល់ការផ្តត់ផ្គង់អាវុធដល់របបសឹកយោធា ដែលធ្វើឱ្យរបបសឹកយោធាមានលទ្ធភាពអាចវាយប្រហារលើជនស៊ីវិលបណ្តាលឲ្យស្លាប់និងរបួសរាប់ម៉ឺននាក់។
អង្គការសិទ្ធិមនុស្សយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា (Justice for Myanmar) បានរាយការណ៍កាលពីចុងឆ្នាំ២០២៣ ថា ក្រុមហ៊ុនទាំងនេះក៏ត្រូវបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្មរួចទៅហើយ ដោយសារបាននាំចូលឧបករណ៍យោធាពីរុស្ស៊ី និងអ៊ុយក្រែន រួមទាំងគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់របស់យន្តហោះចម្បាំង YAK-130។
របបយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះចម្បាំង YAK-130 វាយប្រហារតាមអាកាសលើភូមិពលរដ្ឋមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់១៦៨នាក់បានស្លាប់។
អង្គការសិទ្ធិមនុស្សយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា ក៏បានចោទប្រកាន់ក្រុមហ៊ុន Heli Eagle ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយឈ្មោះ Myo Min OU ប្អូនប្រុសរបស់ Kyaw Min OU ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍ដល់របបសឹកយោធា។
អង្គការសិទ្ធិមនុស្សយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ាក៏បាននិយាយផងដែរថា ក្រុមហ៊ុន Synpex Shwe បាននិងកំពុងផ្គត់ផ្គង់គ្រឿងបន្លាស់ឧទ្ធម្ភាគចក្រដល់របបសឹកយោធាពីក្រុមហ៊ុន Sins Avia Trading House ដែលត្រូវបានគេស្គាល់ឈ្មោះថា CNS Aviation ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មកម៉្លេះ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនរុស្ស៊ីចំនួនពីរផងដែរគឺ៖ Aviasnab LLC និង Gorizont ដោយសារការផ្គត់ផ្គង់អាវុធនិងគ្រឿងបន្លាស់ដល់របបសឹកយោធាមីយ៉ាន់ម៉ា៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត