ព័ត៌មានជាតិ
ក.ប.ទ ចាប់ផ្ដើមរៀបចំគម្រោងបន្តកាត់ទម្លាក់បណ្ដាញខ្សែអុបទិកទៅដាក់នៅក្រោមដីវិញ
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ហៅកាត់ថា (ក.ប.ទ) បានប្រកាសពីការរៀបចំផែនការក្នុងការកាត់ទម្លាក់និងរៀបចំបណ្ដាញខ្សែកាបអុបទិកដែលនៅសេសសល់តាមផ្លូវសំខាន់ៗចំនួន៤០ខ្សែក្នុងរាជធានីភ្នំពេញដើម្បីដាក់ទៅក្នុងបំពង់ក្រោមដីវិញ ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីរក្សាសោភណភាពទីក្រុង។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៨ ខែធ្នូ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថាការរៀបចំសកម្មភាពនេះបានចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដោយទាមទារពេលវេលាយ៉ាងតិចពី៣ទៅ៦ខែដើម្បីគិតគូររៀបចំផែនការសកម្មភាពរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ បញ្ជៀសផលប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កំណត់ថ្ងៃចុះទៅអនុវត្តផ្ទាល់ ការជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការកាត់ផ្ដាច់បណ្ដាញ និងការចុះអនុវត្តជាក់ស្ដែង។
ក្រសួងមិនបានបញ្ជាក់ថាបណ្ដាញផ្លូវសំខាន់ៗទាំង៤០នោះមានផ្លូវណាខ្លះទេ ខណៈបច្ចុប្បន្នមានផ្លូវចំនួន១៦ខ្សែហើយត្រូវបានដោះស្រាយបញ្ហានេះរួចក្នុងនោះមានផ្លូវធំៗដូចជា ព្រះនរោត្តម ព្រះមុនីវង្ស ព្រះសីហនុ សហព័ន្ធរុស្ស៊ី ម៉ៅសេទុង និងកម្ពុជាក្រោមជាដើម។
ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ទៀតថា៖ «បច្ចុប្បន្នការតភ្ជាប់បណ្ដាញខ្សែកាបអុបទិកថ្មី សម្រាប់បម្រើដល់វិស័យទូរគមនាគមន៍ នៅទីតាំងដែលបានកាត់ទម្លាក់រួច ឬនៅទីតាំងដែលបានសាងសង់បំពង់ក្រោមដីរួចរាល់គឺមិនត្រូវបានអនុញ្ញាតទៀតឡើយ»។
បើតាម ក.ប.ទ បញ្ហាសោភណភាពនៃបណ្ដាញខ្សែកាបលើអាកាសនេះ មិនមែនមានតែនៅកម្ពុជាទេ គឺបណ្ដាប្រទេសក្នុងតំបន់មួយចំនួនក៏កំពុងជួបបញ្ហាប្រឈមដូចគ្នានេះដែរ ហើយក៏កំពុងគិតគូរអំពីដំណោះស្រាយដូចនៅកម្ពុជាដែរ៕
ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់