ព័ត៌មានអន្ដរជាតិ
Honda និង Nissan ពិភាក្សាពីការច្របាច់បញ្ចូលគ្នា ដើម្បីជម្នះការប្រកួតប្រជែងក្នុងឧស្សាហកម្មយានយន្ត
ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន រួមមាន Honda និង Nissan កំពុងស្ថិតនៅក្នុងដំណាក់កាលបឋមនៃការពិភាក្សាស្ដីពីការច្របាច់បញ្ជូលគ្នា ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្សេងៗ ដូចជា Tesla និងក្រុមហ៊ុនចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធនេះ។
អ្នកនាំពាក្យក្រុមហ៊ុន Honda បានប្រាប់ AFP នៅថ្ងៃពុធនេះថា៖ «យើងកំពុងពិភាក្សាអំពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅវិស័យផ្សេងៗដោយប្រើប្រាស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក ហើយលទ្ធភាពទាំងនោះ រួមទាំងការរាយការណ៍ចុងក្រោយបង្អស់ ប៉ុន្តែមិនមានអ្វីសម្រេចនៅឡើយទេ»។ អ្នកនាំពាក្យដដែលថ្លែងយ៉ាងដូច្នេះ ដោយសំដៅលើការរាយការណ៍របស់សារព័ត៌មានជាច្រើន ស្ដីពីការច្របាច់បញ្ជូលគ្នា។
ចំណែកឯក្រុមហ៊ុន Nissan វិញ បាននិយាយថា៖ «ខ្លឹមសារនៃការរាយការណ៍ផ្សេងៗនោះ មិនមែនជាអ្វីដែលក្រុមហ៊ុនណាមួយបានប្រកាសឡើងនោះទេ។ ប្រសិនបើមានការបច្ចុប្បន្នភាពណាមួយ យើងនឹងជូនដំណឹងដល់ភាគីពាក់ព័ន្ធរបស់យើងនៅពេលដ៏សមស្រប»។
គេមើលឃើញថា ការពិភាក្សាគ្នាលើបញ្ហាច្របាច់បញ្ញូលគ្នានេះ ធ្វើឡើងក្រោយក្រុមហ៊ុនទាំង២ បានឯកភាពគ្នាកាលពីខែមីនា ដើម្បីស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យរថយន្តអគ្គិសនី ខណៈក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោក កំពុងរងការប្រកួតប្រជែងដ៏ក្លាំងក្លាលើវិស័យរថយន្តអគ្គិសនី ជាពិសេសពីក្រុមហ៊ុនដៃគូប្រកួតប្រជែងមកពីចិន ដូចជាក្រុមហ៊ុន BYD ជាដើម។ ជាឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្ត Volkswagen កំពុងពិចារណាបិទរោងចក្រអាល្លឺម៉ង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយសារតែពិបាកក្នុងការបន្តការប្រកួតប្រជែង។
កាលពីខែមុន ក្រុមហ៊ុន Nissan បានប្រកាសកាត់បន្ថយការងារចំនួន ៩ ០០០ កន្លែង បន្ថយការព្យាករការលក់រថយន្តរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងកាត់សមត្ថភាពផលិតកម្មសកលចំនួន ២០ ភាគរយ ខណៈការលក់ធ្លាក់ចុះ។
គួរគូសបញ្ជាក់ថា ចិនបានវ៉ាដាច់ជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតជាងគេរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ ដោយសារភាពលេចធ្លោនៃរថយន្តអគ្គិសនីរបស់ប្រទេសនេះ។
ចំពេលដែលការប្រកួតប្រជែងកាន់តែខ្លាំង ក្រុមហ៊ុន Honda បានប្រកាសផែនការកាលពីខែឧសភា ដើម្បីវិនិយោគទ្វេដងលើរថយន្តអគ្គិសនីដល់ទៅ ៦៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០៣០។ នាពេលកន្លងមក ក្រុមហ៊ុន Nissan ក៏បានបង្ហាញពីមហិច្ឆតាស្រដៀងគ្នា៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)