Connect with us

សន្តិសុខសង្គម

ពលរដ្ឋភូមិចាំយាម អរគុណរាជរដ្ឋាភិបាល ក្រោយទទួលបានផ្លូវលំក្រួសក្រហមជាង៧គីឡូម៉ែត្រសម្រាប់ធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរួមគ្នាបង្ហាញការពេញចិត្តពេញថ្លើមខ្លាំងពេលពួកគាត់ទទួលបានផ្លូវលំគ្រួសក្រហម១ខ្សែប្រវែងជាង៧គីឡូម៉ែត្រ ក្រោមគម្រោងថែទាំខួបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន សៀន និងអ្នកស្រី ឃុន ឡាង តំណាងឱ្យពលរដ្ឋរស់នៅចំណុចវង់កាថាក់ ភូមិចាំយាម មានប្រសាសន៍នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថា ពួកគាត់ពិតជាត្រេកអរខ្លាំងណាស់ពេលមានផ្លូវលំស្អាតល្អងាយស្រួលធ្វើដំណើរទៅមកមិនពិបាកដូចពេលមុនៗ ហើយធៀបនឹងពេលមុននោះផ្លូវមានជង្ហុកជ្រៅ ទទឹងតូចចង្អៀតលំបាកធ្វើដំណើរ ពិសេសរដូវវស្សា។

តំណាងប្រជាពលរដ្ឋដដែល ក៏សូមថ្លែងអំណអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលយកចិត្តទុកដាក់ខ្ពស់ពីតម្រូវការរបស់ពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។
ក្រៅពីទទួលបានផ្លូវលំនេះហើយ ពួកគាត់ស្នើសុំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុនឯកជន ជួយតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតបន្ថែមទៀតដល់មូលដ្ឋាន ព្រោះថា សព្វថ្ងៃប្រើប្រាស់ភ្លើងសូឡា និងទឹកអណ្តូង​ជីកខួង។

លោក ឯក គន្ធវ៉ារី តំណាងលោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ វាយតម្លៃគុណភាពថែទាំខួបផ្លូវលំក្រួសក្រហម១ខ្សែប្រវែងជាង៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ លូមុខមូល៥កន្លែង និងលូប្រអប់១កន្លែងនៅចំណុចវង់កាថាក់ ភូមិចាំយាម ពិតជាអនុវត្តទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេសសាងសង់ត្រឹមត្រូវតាមកិច្ចសន្យា។

លោកស្រី ឯក គន្ធវ៉ារី ជឿជាក់ថា កំណាត់ផ្លូវលំក្រួសក្រហម១ខ្សែខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមក ដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សហកម្មទៅកាន់ទីផ្សារបានឆាប់រហ័សប្រកបដោយសុវត្ថិភាព។ ទោះយ៉ាងណា តំណាងក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក៏សំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវលំក្រួសក្រហមខាងលើចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែងទាំងអស់គ្នា ចៀសវាងកុំដឹកលើសទម្ងន់កំណត់ កុំបោះចោលកាកសំណល់សំរាមនៅតាមប្រឡាយលូមុខទឹក និងកុំបើកបរលឿនជាដើម៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត ៖ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ចាប់ពី​ខែមករា ឆ្នាំ២០២៥នេះ នឹង​លើក​ទឹក​ចិត្ត​ដល់​កម្មករនិយោជិត​ប្រឹងប្រែង​ក្នុង​ការងារ​បន្ថែមទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាកូរ៉េ​ខាងត្បូង​ឲ្យចាប់​​​អ្នកណាក៏ដោយ​ឱ្យតែ​រារាំង​ដល់​ការ​ចាប់​ខ្លួន​លោក Yoon

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជិតខាងសម្ដេចក្រឡាហោមសរសេរលិខិតសុំទោសក្រោយបាញ់កាំជ្រួចឆ្លងឆ្នាំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

មុនលាឆ្នាំចាស់! ម្ចាស់បទ“កុលាបមានបន្លា” ទទួលការគាំទ្រខ្លាំងនឹងបទនេះ ខណៈជាង២សប្តាហ៍ កើនអ្នកទស្សនាជិត 5M Views

Sokha Hotels

ព័ត៌មានពេញនិយម