Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផលិតបានវ៉ាក់សាំងព្យាបាលមហារីក ហើយគ្រោងចែក Free នៅដើមឆ្នាំក្រោយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ India Today, នៅសប្តាហ៍នេះ ប្រទេសរុស្ស៊ី បានបង្កើតវ៉ាក់សាំងព្យាបាលជំងឺមហារីក ដែលនឹងចែកជូនអ្នកជំងឺដោយមិនគិតថ្លៃ ចាប់ពីដើមឆ្នាំ២០២៥ទៅ ប៉ុន្តែសម្រាប់តែអ្នកជំងឺនៅប្រទេសរុស្ស៊ីប៉ុណ្ណោះ។

(រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ ត្រូវបានប្រកាសដោយលោក Andrey Kaprin អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រវិទ្យុសកម្មនៃក្រសួងសុខាភិបាលរុស្ស៊ី។

តាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ី, វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលខាងលើ ដោយចាប់ដៃគូមួយមជ្ឈមណ្ឌលជាច្រើនទៀត។ 

វ៉ាក់សាំងនេះ ជាប្រភេទ mRNA ដែលជួយឲ្យមានការឆ្លើយតបភាពស៊ាំ ស្គាល់មេរោគនិងកម្ចាត់កោសិការមហារីក។ វាមិនត្រឹមតែការពារទេ ប៉ុន្តែវាថែមទាំងអាចព្យាបាលជំងឺមហារីក បានគ្រប់ប្រភេទទៀតផង។ 

(រូបថត៖ Economic Times)

មុននេះដែរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់រោគរាតត្បាត និងអតិសុខុមជីវសាស្ត្ររុស្ស៊ី Gamaleya លោក Alexander Gintsburg បាននិយាយថា ការធ្វើតេស្តមុនគ្លីនិកបង្ហាញថា វ៉ាក់សាំងនេះមានសមត្ថភាពការពារការរីកលូតលាស់នៃដុំសាច់ និងដុំមហារីកផ្សេងៗ ​ដូច្នេះនេះគឺជាសញ្ញាវិជ្ជមាននិងអាចថាជាជោគជ័យដ៏ធំមួយ ក្នុងការយកឈ្នះជំងឺមហារីក។

រឿងនេះគឺជាដំណឹងល្អបំផុសសម្រាប់ពិភពលោក ហើយគេសង្ឃឹមថា ក្រោយវ៉ាក់សាំងនេះទទួលជោគជ័យនៅប្រទេសរុស្ស៊ី វានឹងត្រូវបង្កើនការផលិតនិងចែកចាយជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

យោងតាមស្ថិតិ, ជំងឺមហារីក គឺជាមូលហេតុចម្បងមួយ នៃការស្លាប់មនុស្សជាសកល។ WHO ប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានករណីមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រាប់ឲ្យពិភពលោក ត្រៀមទទួលដំណឹងល្អ អំពីថ្នាំព្យាបាលជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម