Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

បានផុស

នៅ

តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានចេញមកបំផុសនិងជាសារដាស់តឿនចំពោះអ្នកដែលចូលចិត្តពិសាគ្រឿងស្រវឹងរាល់ថ្ងៃ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកធ្លាប់បាត់បង់មិត្តភក្តិស្និទ្ធស្នាលម្នាក់ដោយសារការផឹកគ្រឿងស្រវឹងរាល់ថ្ងៃ បណ្តាលឱ្យកើតជំងឺក្រិនថ្លើម ឬមហារីកព្យាបាលមិនជារហូតបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាវិន ហ្វីលីព បានលើកឡើងជាខ្លឹមសារដាស់តឿនថា “មិត្តខ្ញុំម្នាក់ផឹកគ្រឿងស្រវឹងរាល់ថ្ងៃហេីយអា ងរត់ទៅស្ទីមសូណាចុងក្រោយក្រិនថ្លេីមស្លាប់”។ ជាមួយគ្នានេះលោក ក៏បានរំលេចទៀតថា តារាបង្ហាញម៉ូដសង្ហាម្នាក់ផ្ទះនៅតាខ្មៅបានស្លាប់ប្រហែល៥ឆ្នាំមុន (មហារីកថ្លេីម) គឺដោយសារផឹកស្រាបៀរទឹកខ្មៅមិនតិចជាង ៣កំប៉ុង ស្ទេីររាល់ថ្ងៃ ហើយសំអាងថាគាត់រត់ និងសូណាបញ្ចេញជាតិពុលចេញវិញ តែមានឯណា ចុងក្រោយក្រិនថ្លេីម រួចហេីយក៏កេីតជំងឺមហារីកស្លាប់ដដែល

លោក សាវិន ហ្វីលីពកន្លងមក លោកធ្លាប់បានចេញមកប្រកាសឆន្ទ:របស់ខ្លួនជាសាធារណ:ថា តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះ គឺលោកមិនដែលទទួលធ្វើទូតជាសុឆន្ទ:ឱ្យក្រុមហ៊ុនល្បែងនិងស្រាបៀរនោះឡើយ។

គេកត់សម្គាល់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងលោក សាវិនហ្វីលីព គឺលោកមិនដែលបង្ហោះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង ឬពិសាគ្រឿងស្រវឹងឡើយ ផ្ទុយមកវិញ លោកតែងបញ្ចេញសារដាស់តឿននិងបំផុសឱ្យចៀសឆ្ងាយពីកាលេងនិងពិសាគ្រឿងស្រវឹង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម