Connect with us

ព័ត៌មានជាតិ

អាណាព្យាបាលសិស្សគាំទ្រចំណាត់ការក្រសួងមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលា និងសំណូមពរឱ្យមានវិធានការតឹងរុឹង

បានផុស

នៅ

អាណាព្យាបាលសិស្សានុសិស្ស ៤រូប ដែលមានកូនៗរៀននៅកម្រិតបឋមសិក្សា បានគាំទ្រដូចគ្នាចំពោះចំណាត់ការរបស់ក្រសួងអប់រំ ដែលហាមមិនឱ្យមានការចែកចាយ លក់ និងផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទជុំវិញបរិវេណសាលារៀនទាំងរដ្ឋ និងឯកជន ព្រមទាំងសំណូមពរឱ្យភាគីពាក់ព័ន្ធមានការអនុវត្តតឹងរ៉ឹងជុំវិញករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ចាន់ថន បានឱ្យ កម្ពុជាថ្មី​ ដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដែលហាមមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលារៀន ព្រោះអាចផ្តល់ផលប៉ះពាល់សុខភាពខ្លាំងដល់កុមារ ដូចជាខូចក្រលាន ទឹកនោមផ្អែម បញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ លោកបាននិយាយថា៖ “ក្រសួងបានតែហាមឃាត់ ប៉ុន្តែសាលានៅតែមានគោលការណ៍នៅលក់ចឹង គឺប៉ះពាល់ខ្លាំងដល់ក្មេងៗ។ ឥឡូវនេះ យើងគិតថា មើលតាមមន្ទីរពេទ្យគឺមានក្មេងៗកើតទឹកនោមផ្អែមច្រើន ប៉ះពាល់ ការលាងឈាមក៏ច្រើន”។ លោក ចាន់ថន បានសំណូមពរដល់ក្រសួងឱ្យរឹតបន្តឹងចំពោះសាលារៀនមួយចំនួន ដែលមិនទាន់អនុវត្ត និងគោរពតាមគោលការណ៍របស់ក្រសួង ដែលហាមមិនឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំងនេះ។

ជាមួយគ្នានេះ អ្នកស្រី លន ស្រីល័ក្ខ ដែលមានកូនរៀននៅបឋមសិក្សា ក៏បានឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាថា អ្នកស្រីគាំទ្រចំណាត់ការក្រសួងអប់រំ និងព្រួយបារម្ភខ្លាំងចំពោះបញ្ហាទឹកនោមផ្អែមដែលកើតលើកុមារព្រោះតែទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន។ ចំពោះកូនអ្នកស្រីផ្ទាល់ គឺអ្នកស្រីមិនអនុញ្ញាតឱ្យកូនៗទទួលទានភេសជ្ជៈផ្អែមឡើយ ដោយជំនួសឱ្យការរៀបចំអាហារ និងទឹកដោះគោជំនួយឆ្អឹងឱ្យកូនទៅសាលាវិញ។ អ្នកស្រី សង្ឃឹមថា នៅតាមសាលាទាំងអស់ប្រសិនជាអាចលុបបំបាត់ការលក់ភេសជ្ជៈផ្អែមបាននោះកាន់តែប្រសើរ ដោយជំនួសមកវិញនូវការលក់អាហារណាដែលជំនួយដល់ការលូតលាស់កុមារ ទើបជាការល្អ។ អ្នកស្រី ជំរុញឱ្យក្រសួងឧស្សាហ៍ចុះត្រួតពិនិត្យករណីនេះឱ្យបានច្រើន និងហ្មត់ចត់ ហើយអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមជួយជំរុញ ហាមឃាត់ និងណែនាំកូនៗកុំឱ្យបរិភោគភេសជ្ជៈទាំងអស់នេះ ឬអាចផ្តាំផ្ញើតាមរយៈលោកគ្រូ អ្នកគ្រូ បានថែមទៀតផង។

ចំណែក លោក  ណន សុវណ្ណរ័ត្ន ជាអ្នករត់តុកៗ កំពុងអង្គុយចាំកូនចេញពីសាលារៀន ក៏យល់ឃើញមិនខុសពីអាណាព្យាបាលខាងលើដែរ។ លោក តែងទូន្មានកូនកុំឱ្យទទួលទានភេសជ្ជៈប៉ូវកម្លាំងទាំងអស់នេះ ព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនរបស់លោក។ លោក សុវណ្ណរ័ត្ន តែងឱ្យកូនហូបបាយជំនួសឱ្យការទិញនំចំណីផ្តេសផ្តាស់នៅសាលារៀន។ លោកក៏បានផ្តាំដល់អាណាព្យាបាលគ្រប់រូប គួរមានកិច្ចសហការជាមួយអ្នកគ្រូ លោកគ្រូ ឱ្យបានច្រើនដើម្បីកុំឱ្យមានការកើនឡើងនៃការបរិភោគគ្រឿងកំប៉ុងទាំងអស់នោះ។

រីឯ លោក ក្រូច ឃាន់ ជាអាណាព្យាបាលមួយរូបដែរ ប្រាប់ថា លោកព្រួយបារម្ភច្រើនពីបញ្ហានេះ តែងណែនាំកូនៗរបស់លោកកុំឱ្យទទួលទានគ្រឿងផ្អែមច្រើនពេក ព្រោះប៉ះពាល់ដល់សុខភាព។ លោកក៏បារម្ភដូចគ្នា នៅពេលចេញពីផ្ទះបាត់ កូនៗអាចលួចទិញបរិភោគតាមក្រោយទៀត ហើយខ្លាចថានឹងមានជំងឺទឹកនោមផ្អែម ឬខ្សោយក្រលានជាដើម ព្រោះឃើញផ្ទាល់ភ្នែកច្រើនណាស់នៅតាមមន្ទីរពេទ្យនីមួយៗ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ លើសពីនេះ ក្រសួង ក៏បានឱ្យអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមកផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម