Connect with us

ព័ត៌មានជាតិ

ក្រសួងមិនទាន់ឈានដល់ការផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេសនៅឡើយទេ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាមិនទាន់ឈានដល់ការផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាំពាក្យនេះបានឆ្លើយតបទៅនឹងអាណាព្យាបាលមួយចំនួននៅខេត្ត ដែលមិនរងផលប៉ះពាល់ដោយកូវីដ១៩ក្នុងសហគមន៍២០កម្ភៈបានស្នើឲ្យក្រសួងអប់រំយុវជននិងកីឡាពិចារណាផ្អាកដំណើរការសិក្សាសាលារដ្ឋនិងឯកជននៅទូទាំងប្រទេសតែម្តងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។

លោក រស់ សុវាចា បានបន្តថា បច្ចុប្បន្ននេះក្រសួងផ្អាកដំណើរការសាលារដ្ឋ និងឯកជនណាដែលស្ថិតនៅខេត្តដែលមានហានិភ័យនិងមានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈទេ។ ចំណែកខេត្តដែលមិនមានការពាក់ព័ន្ធក្រសួងឲ្យដំណើរការសិក្សាជាធម្មតា។

លោកបានឲ្យដឹងទៀតថា ជាក់ស្តែងគិតត្រឹមថ្ងៃ១៥ មីនា ២០២១មាន គ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងដែលបានផ្អាកបណ្តោះអាសន្ន និងបន្តរៀនតាមអនឡាញស្ថិតនៅទីតាំងភូមិសាស្រ្តចំនួន៦ទីតាំង ១. រាជធានីភ្នំពេញ ២. ខេត្តកណ្តាល ៣. ខេត្តព្រៃវែង ៤. ខេត្តកោះកុង ៥. ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុនិង ៦. គ្រឹះស្ថានសិក្សា១៧នៅខេត្តតាកែវក្នុងនោះមានគ្រឹះស្ថានសិក្សា៨នៅស្រុកសំរោង និងគ្រឹះស្ថាន៩នៅស្រុកបាទី ។

លោកបានបន្តទៀតថា៖ «ជារួម អង្គភាពដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈក្រសួងបានចាត់ចែងឲ្យអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ ចំពោះសាលារៀនដែលបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្ន ត្រូវបន្តការសិក្សាតាមអនឡាញ»។

ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តតាមដាន វាយតម្លៃស្ថានការណ៍កូវីដ-១៩ ដោយយកចិត្តទុកដាក់កម្រិតខ្ពស់ និងបន្តសហការជាមួយក្រសួងសុខាភិបាល រួមទាំងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងនឹងជម្រាបបន្ថែមជូនសាធារណជននៅពេលមានការវិវត្តថ្មី»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

អាកាស​យានដ្ឋាន​តារា​សាគរ បើកឱ្យដំណើរការជើង​ហោះហើរថ្ងៃនេះ

ព័ត៌មានជាតិ១៤ នាទីutes មុន

កម្ពុជាទទួលបានជំនួយប្រមាណ៧,២លានដុល្លារពីជប៉ុន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្ដោតលើវិស័យនគរូបនីយកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោងថ្នាក់តំបន់មេគង្គ-ឡានឆាង ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុបានអនុវត្តដោយជោគជ័យ

សន្តិសុខសង្គម១៨ នាទីutes មុន

មួយ​ឆ្នាំ ២០២៤ ខេត្តក្រចេះចុះបង្ក្រាបសកម្មភាពក្មេងទំនើង ឃាត់ខ្លួនក្មេងទំនើង​បាន​ ១៥៧ នាក់

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា Kpop នារីណាខ្លះ បង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម នៅក្នុងកម្មវិធី 2024 SBS Gayo Daejeon

Sokha Hotels

ព័ត៌មានពេញនិយម