Connect with us

ជីវិតកម្សាន្ដ

​បរិច្ចាគលុយច្រើនសន្ធឹក ជួយជនរងគ្រោះទឹកជំនន់ Bella បែររងការរិះគន់ថាយកមុខទៅវិញ

បានផុស

នៅ

យោងតាមកាសែត Thairaith បានបញ្ចាក់ឲ្យដឹងថា តារាសម្ដែងស្រី Bella Ranee បានបរិច្ចាគនូវទំហំទឹកប្រាក់ ១លានបាត ដើម្បីជួយដល់ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ។ ប៉ុន្តែនាងបែរជាទទួលបានការសើចចំអកពីមហាជនថាយកមុខដោយមកឲ្យខ្លួនឯងទៅជាផ្ញើតាមរយៈអ្នកផ្សេងទៅវិញ។

យ៉ាងណាក៏ដោយ ចាការឆ្លើយតបទៅកាន់អ្នកដែលថាឲ្យរូបនាង តួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» បានឆ្លើយបវិញថា នាងបានតាមដានស្ថានភាពទឹកជំនន់តាមប៉ុស្តិ៍ព័ត៌មាន និងចង់បរិច្ចាគថវិកាជួយប្រជាពលរដ្ឋដែលរងគ្រោះ។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​រវល់​ពេក Bella មិន​អាច​មក​ដល់​កន្លែង​ដើម្បី​ជូន​កាដូ​បានទេ។ ដូច្នេះហើយទើប Bella សុំឲ្យលោកវេជ្ជបណ្ឌិត Bum Panadda ផ្ទេរប្រាក់ជូនប្រជាពលរដ្ឋដែលជួបការលំបាក។ ក្នុងពេលដែលអ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​រូប​នាងក៏​ជឿជាក់​ថា​លុយ​នឹង​ផ្ទេរ​ទៅ​គ្រប់​គ្នា។

ប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្តភាគខាងត្បូងនៃប្រទេសថៃកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ក្រោមក្រសួងមហាផ្ទៃនៃប្រទេសថៃ ខេត្តចំនួនប្រាំភាគខាងត្បូងរួមមាន Chumphon, Nakhon Si Thammarat, Phathalung, Ranong និង Surat Thani បានរាយការណ៍ថា គ្រួសារជាង ១២៨,០០០ កំពុងមានបញ្ហា។

លើសពីនេះ ក្នុងឆ្នាំ ២០២៤ ទឹកជំនន់បានសម្លាប់មនុស្ស ៣៥នាក់នៅក្នុងខេត្ត ១១ ភាគខាងត្បូងនៃប្រទេសថៃ និងប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារចំនួន ៧៣៧,០៩១ ឯណោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(រូបភាព៖ Bangkok Post)

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ្នក​លេង​ TikTok​ ត្រូវ​រថភ្លើង​បុក​ស្លាប់​ ពេលថត​​មាតិកា​លើ​ស្ពាន​​ផ្លូវ​រថភ្លើង​​​

កីឡា៩ ម៉ោង មុន

ទឹក​ចិត្ត​​ម្តាយ​របស់​អ្នក​ចាំទី​ វីរៈ ដារ៉ា បាន​ធ្វើ​ឲ្យ​មហាជន​រំជួលចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម