សេដ្ឋកិច្ច
ទេសចរណ៍ជាង ៤០ ម៉ឺននាក់ ដើរលេងបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃ
ទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០ ម៉ឺននាក់ បានចូលរួមដើរកម្សាន្តបុណ្យសមុទ្ររយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។
ប្រភពដដែលបានបង្ហាញថា ទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣។
ចំពោះការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈ, ការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផល ក្នុងស្រុកនិងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ព្រមទាំងការសម្តែងទស្សនីយភាពសិល្បៈ, ការប្រគុំតន្ត្រី, តន្ត្រីមហាជន, ព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត ក៏ទទួលបានការចូលទស្សនាជាច្រើនម៉ឺននាក់កម មានការគាំទ្រយ៉ាងច្រើនផុសផុល ពីភ្ញៀវជាតិ និងអន្តរជាតិ និងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អម លើកទី១ បានប្រព្រឹត្តទៅដោយជោគជ័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ គឺមានការចូល រួមកាន់តែផុលផុសពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ៕
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ