Connect with us

ព័ត៌មានជាតិ

សិស្សវិទ្យាល័យកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់

បានផុស

នៅ

សិស្សវិទ្យាកំពង់ឃ្លាំង ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមមួយចំនួន បានដួលសន្លប់ និងយំស្រែក តែត្រូវបានមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពកំពង់ឃ្លាំង។ ហេតុការណ៍នេះបានកើតឡើងរយៈពេល២ ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ១៧ -១៨ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ា បូ មេឃុំកំពង់ឃ្លាំង បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ នេះថា ពីរថ្ងៃចុងក្រោយនេះ សិស្សាន​ុសិស្សបានជួប ហេតុការណ៍ដួលសន្លប់ និងយំស្រែកជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី១៧ សិស្សានុសិស្ស៣នាក់ បានដួបសន្លប់ និងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ សិស្សានុសិស្ស ចំនួន ១០នាក់ ក្នុងនោះសិស្សខ្លះសន្លប់ ខ្លះយំ ខ្លះរវើរវាយស្រែកថាខ្លួនឯងជាព្រាយបិសាច។

បើតាមលោកមេឃុំ ចំពោះក្មេងដែលបានដួលសន្លប់កន្លងមក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។ ជាមួយគ្នានេះលោក ក៏បានទៅតាមដាននៅមណ្ឌលសុខភាព ដោយបានសាកសួរគ្រូពេទ្យនៅមណ្ឌលសុខភាព បានរៀបរាប់ថា តាមការពិនិត្យ តាមដានពេលដែលដឹកអ្នកសន្លប់ មកដល់ ក្មេងនោះមានដង្ហើមធម្មតាតែមាន អាការៈ ទន់ជើងដៃ ភ្នែកធ្មេចហើយមិនដឹងខ្លួន។ គ្រូពេទ្យបានដាក់ឧបករណ៍វាស់ឈាម និងពិនិត្យឈាមមើលជាតិស្ករ ឃើញធម្មតា ហើយខ្លះក្រោយពីដាក់ឱ្យដេកលើគ្រែបាន៥នាទីចំណែកខ្លះទៀតបន្ទាប់ពីដាក់ស៊ីរ៉ូមបាន ១០នាទីក៏ដឹងខ្លួនវិញ។ ក្រោយពីដឹងខ្លួន សិស្សទាំងនោះបានលើកឡើងថា មុនសន្លប់ គេបានឃើញមនុស្សដើរដោយគហ្មានជើង។ ចំណែកខ្លះទៀតដោយអារម្មណ៍ភ័យខ្លាច ក៏ទន់ជើងដៃភ្លាម ខ្លះថាមិនមានឃើញអ្វីទេ តែមុនសន្លប់ចាប់ផ្តើមឈឺក្បាលតិចៗ ក្រោយ មកក៏មិនដឹងខ្លួន ខ្លះថា ពេលឃើញគេសន្លប់ ក៏ទន់ជើងទន់ដៃក៏សន្លប់ទៅ។

ក្នុងថ្ងៃទី១៨ ខែធ្នូ នេះ សិស្សប្រមាណជា១០នាក់ មានខ្លះទន់ជើងដៃតែស្រែកយំ ខ្លះរត់ទៅមើលគ្នាក៏ទន់ជើងដៃហើយស្រែកយំ  ហើយដឹកទៅមណ្ឌលសុខភាពស្ថានភាពមិនខុសពីអ្នកមុនៗនោះឡើយ។ក្រោយដាក់ឱ្យដេកលើគ្រែនៅមណ្ឌលសុខភាព មួយស្របក់ក៏ដឹងខ្លួនវិញ ហើយក្មេងដែលស្រែកយំនិងទន់ជើងដៃសន្លប់គឺសុទ្ធ សឹងតែជាក្មេងស្រីទាំងអស់ ក្មេងៗដែល សន្លប់ ទាំងនោះ។

ក្រោយពេទ្យពិនិត្យថា បានស្រួលបួលក៏ឱ្យទៅផ្ទះសម្បែងរៀងៗខ្លួនវិញ។ ពេលទៅដល់ផ្ទះក្មេងទាំងនោះ មានសុខភាពជាធម្មតាវិញ។ សម្រាប់សិស្សដែលសន្លប់កាលពីថ្ងៃ១៧ ខែធ្នូ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក៏បានមករៀនវិញធម្មតា។

គិតមកទល់ពេលនេះខាងមណ្ឌលសុខភាពមិនមានអាចវិនិច្ឆ័យថាជាជម្ងឺអ្វីឱ្យប្រាកដឡើយ  ដោយឡែកក្រុមគ្រួសារ និងចាស់ទុំខ្លះនាំគ្នាបន់ស្រន់ថ្វាយ មាន់ ក្បាលជ្រូក ហើយរៀបចំសែនប្រេនបញ្ជូន តាមជំនឿ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ឱកាសការងារជាង៥ម៉ឺនកន្លែងដល់ពលរដ្ឋ និងសិស្សនិស្សិត ដែលកំពុងមានតម្រូវការពីទីភ្នាក់ ងារជាតិមុខរបរ និងការងារ (NEA )

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សវិទ្យាល័យកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ៖ មិន​ត្រូវ​ខ្លាច​បិទ​ទីតាំង​អាជីវកម្ម​សុខាភិបាល​ខុសច្បាប់ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

Sokha Hotels

ព័ត៌មានពេញនិយម