Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលរាជធានី៖ មិនត្រូវខ្លាចបិទទីតាំងអាជីវកម្មសុខាភិបាលខុសច្បាប់ទេ ព្រោះយើងមានច្បាប់ក្នុងដៃ

បានផុស

នៅ

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់មន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ ខណ្ឌព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដីខណ្ឌ សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ ព្រោះយើងមានច្បាប់ក្នុងដៃ ហើយក៏មានការណែនាំពីថ្នាក់ដឹកនាំរួចហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៨ធ្នូ ឆ្នាំ២០២៤ ខណៈអញ្ជើញក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយ័តកម្មសុខាភិបាល ក្រោមអធិបតីភាពលោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញខ្នាតតូចមានចំនួនសរុប ៣.៨៤៧ ទីតាំង ស្ថិតិឧិសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន ១៨០៣កន្លែង អាគារលក់ឱសថបុរាណមាន៩២ទីតាំង។

លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាមនៅពេលដឹងថា មូលដ្ឋាននោះបើកអាជីវកម្មលើវិស័យសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់។ លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៍ណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដោយប្រាប់ឱ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី(ត្រូវចុះមើលផ្កា) មានន័យថា ត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។

លោក អ៊ឹមរ៉ន ហាស្សាន់ មានប្រសាសន៍ថា អ្នកគ្មានវិជ្ជាជីវៈសុខាភិបាល មិនអាចផ្តល់សេវាសុខាភិបាលបានទេ បើប្រព្រឹត្ត នោះជាអំពើខុសច្បាប់។ កន្លងមកយើងបានទប់ស្កាត់សេវាសុខាភិបាលឯកជនខុសច្បាប់ជាហូរហែ ដូចជាបន្ទប់ពិគ្រោះព្យាបាលជំងឺខុសច្បាប់ មជ្ឈមណ្ឌលកែសម្ផស្សខុសច្បាប់ជាដើម។

លោកអភិបាលរងរាជធានីភ្នំពេញបានក្រើនរំលឹកដល់អស់លោក លោកស្រីអភិបាលរងខណ្ឌទាំង១៤សង្កាត់ទាំង១០៥ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិក សុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលបានចែងក្នុងការណែនាំ និងផ្សព្វផ្សាយស្តីពីការពង្រឹងនិយ័តកម្មសុខាភិបាលឯកជននៅរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

មន្ទីរសុខាភិបាលរាជធានី៖ មិនត្រូវខ្លាចបិទទីតាំងអាជីវកម្មសុខាភិបាលខុសច្បាប់ទេ ព្រោះយើងមានច្បាប់ក្នុងដៃ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បុរសវៀតណាម ចាក់សាំងដុតបារ៍ក្នុងទីក្រុងហាណូយ សម្លាប់មនុស្ស ១១នាក់

ព័ត៌មានជាតិ២៣ នាទីutes មុន

ឱកាសការងារជាង៥ម៉ឺនកន្លែងដល់ពលរដ្ឋ និងសិស្សនិស្សិត ដែលកំពុងមានតម្រូវការពីទីភ្នាក់ ងារជាតិមុខរបរ និងការងារ (NEA )

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

Sokha Hotels

ព័ត៌មានពេញនិយម