ព័ត៌មានអន្ដរជាតិ
ថៃ កំពុងផ្ទុះ Norovirus ខ្លាំង, វេជ្ជបណ្ឌិតព្រមានឲ្យប្រយ័ត្ន ជាពិសេសខែត្រជាក់នេះ
ប្រទេសថៃ បានចេញការព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះមេរោគ Norovirus អំឡុងខែត្រជាក់នេះ ខណៈបច្ចុប្បន្ននៅប្រទេសខ្លួនឯណោះ កំពុងផ្ទុះករណីឆ្លងខ្លាំង។
តាមការចុះផ្សាយរបស់សារព័ត៌មាន THAI , គិតត្រឹមថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ ស្រុក Klaeng នៃខេត្ត រ៉ាក់យង មានករណីឆ្លងមេរោគ Norovirus លើមនុស្សចំនួន ១ ៤៣៦នាក់ហើយ។
ជុំវិញរឿងនេះ វេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានព្រមានថា អត្រាផ្ទុះមេរោគ Norovirus ក្នុងរដូវរងា ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះអាកាសធាតុត្រជាក់ ជួយឲ្យមេរោគអាចរាលដាលរឹតស្រួល។
លោកលើកឡើងថា គ្រប់គ្នាត្រូវអនុវត្តវិធានការបង្ការដូចជារក្សាអនាម័យឲ្យបានល្អ ទទួលទានអាហារឆ្អិន សម្អាតកន្លែងផ្ទុះមេរោគ ជាពិសេសត្រូវទុកដាក់ឬបោះចោលកន្ទបកូនក្មេងឲ្យបានប្រុងប្រយ័ត្នជាទីបំផុត។
តាមពិតទៅ Norovirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាផ្ទុះឡើង៥០ឆ្នាំមកហើយ។ វាងាយឆ្លងបំផុតទៅលើកុមារនិងអ្នកដែលមានអង់ទីគ័រខ្សោយ ជាពិសេសអំឡុងពេលអាកាសធាតុចុះត្រជាក់បែបនេះតែម្តង។
វាឆ្លងរាលដាលតាមរយៈផ្ទៃដែលមានមរោគ ដូចជាតុ ទ្វារ និងអាហារ ឬការប៉ះពាល់ជាមួយអ្នកជំងឺ។ រោគសញ្ញានៃការឆ្លងអាចលេចឡើងក្នុងរយៈពេលពី១២ទៅ៤៨ម៉ោង ហើយជាទូទៅអ្នកឆ្លងចេញអាការ ក្អួត ចង្អោរ គ្រុនក្តៅ ឈឺក្បាល ឈឺដងខ្លួន និងរាគ។ បើក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចខ្វះជាតិទឹក ប៉ុន្តែមេរោគនេះមិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ