Connect with us

ព័ត៌មានជាតិ

រដ្ឋ​សហការជាមួយអង្គការសហប្រជាជាតិ​UNOPS លើគម្រោងទឹកស្អាត និង​ការបង្កើនភាពធន់នឹងអាកាសធាតុ

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងការិយា​ល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅលើកកម្ពស់សេវាទឹកស្អាតប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះហត្ថ​លេខាត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ រវាងលោក ហែម វណ្ណឌី រដ្ឋមន្រ្តី MISTI ​និងលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNOPSនៅទីស្តីការក្រសួង។

អនុស្សរណៈយោគយល់នេះនឹងក្លាយជាមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងផ្លូវការរួមរវាងភាគីទាំងពីរ ក្នុងការរៀបចំផែនការ ការរចនា និងអនុវត្តគម្រោងនានា ដែលលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលធានានិរន្តរភាព និងបរិយាប័ន្ន។

លោកស្រី Eda Kraja ​បានថ្លែងថា កិច្ចសហការនេះគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។ ភាពជាដៃគូនេះនឹងផ្តោតលើការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលអាចពង្រីកទៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់សេវាទឹកស្អាត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោក ហែម វណ្ណឌី បានលើកឡើងថា​ការទទួលបានសេវាទឹកស្អាតមិនត្រឹមតែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ តែវាមានសារៈសំខាន់ចំពោះសុខភាពសាធារណៈ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។

លោកថា៖« កិច្ចសហការនេះគឺជាគំរូមួយ ដែលបង្ហាញថា ការវិនិយោគចំគោលដៅអាចជំរុញការផ្លាស់ប្តូរជាដុំកំភួន ពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម