ព័ត៌មានជាតិ
គោលដៅទេសចរធំពីរ ទាក់ទាញទេសចរបរទេសចូលចិត្តទៅកម្សាន្តច្រើននៅខេត្តក្រចេះ
ត្រឹមរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ ខេត្តក្រចេះទទួលបានទេសចរជាតិនិងអន្តរជាតិប្រមាណជាង ២២ ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិមានការកើនឡើង២០%។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរខេត្តក្រចេះ ក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលព័ត៌មានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយអង្គការ WWF ប្រចាំខេត្តក្រចេះ ស្ថិតនៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោកប្រធានមន្ទីរទេសចរខេត្តឲ្យដឹងថា គោលដៅទេសចរដែលភ្ញៀវបរទេសពេញនិយមទៅសម្រាកលំហែកាយច្រើនជាងគេក្នុងខេត្តក្រចេះទី១ គឺសហគមន៍អេកូទេសចរកោះទ្រង់ ព្រោះនៅលើកោះនោះភ្ញៀវបរទេសអាចទស្សនាពីការរស់នៅរបស់ប្រជាពលរដ្ឋ ស្នាក់នៅផ្ទះលំហែរ ញ៉ាំអាហាររសជាតិបែបអ្នកកោះ និងគោលដៅទី២ គឺរមណីយដ្ឋានអន្លងផ្សោតកាំពី ដែលភ្ញៀវបរទេសអាចជិៈទូកទស្សនាសត្វផ្សោតបានពេញមួយថ្ងៃ។
ពាក់ព័ន្ធការរៀបចំសហគមន៍អេកូទេសចរណ៍ បើតាមប្រធានមន្ទីរទេសចរខេត្តក្រចេះ សហគមន៍អេកូរទេសចរមួយអាចដំណើរការទៅដោយរលូនបាន ត្រូវមានស្នាក់ការមជ្ឈមណ្ឌលព័ត៌មានអំពីសហគមន៍ និងផលិតផលមួយទើបពេញលក្ខណៈ។
លោកប្រធានមន្ទីរបានលើកឡើងពីសហគមន៍អេកូទេសចរកោះព្រហ្មចារី ដែលទើបរៀបចំឲ្យមានស្នាក់ការមជ្ឍមណ្ឌលព័ត៌មានសហគមន៍ ដោយលោកណែនាំឲ្យចេះបែងចែកការងារជារួម ទទួលខុសត្រូវរួម ឈរលើស្មារតីស្រឡាញ់ការងារ ស្រឡាញ់សហគមន៍ ពង្រឹងការផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញរបស់សហគមន៍ឲ្យបានទូលំទូលាយ តាមរយៈបណ្តាញសង្គមហ្វេសបុក និងស្ថាប័នផ្សព្វផ្សាយធំៗរបស់ជាតិ។
បន្ថែមនេះ លោកណែនាំត្រូវពង្រឹងផលិតផលរបស់ខ្លួនឲ្យបានល្អ ទាំងបរិមាណ គុណភាព និងតម្លៃ និងត្រូវមានការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន ត្រូវចេះពីបច្ចេកវិទ្យាឌីជីថល ចេះភាសារបរទេសយ៉ាងហោចត្រូវចេះភាសាអង់គ្លេស។ ជាងនេះទៅទៀត សហគមន៍ទេសចរ ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ដើម្បីឲ្យសហគមន៍កាន់តែ មានការអភិវឌ្ឍន៍រីកចម្រើន។
បើតាមមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្នុងខេត្តក្រចេះ មានសណ្ឋាគារ ចំនួន ១៥ កន្លែង ផ្ទះសំណាក់ ៥២ កន្លែង ភោជនីយដ្ឋាននិងអាហារដ្ឋាន ចំនួន ១៥២ កន្លែង KTV និងម៉ាស្សា ចំនួន ២៩កន្លែង៕
អត្ថបទ៖ ប្រុញ វិធិន
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ