Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារកណ្ដាលអាមេរិក​ កាត់​បន្ថយ​អត្រាការប្រាក់ជា​​ថ្មី​ ០,២៥ ភាគរយ​

បានផុស

នៅ

ធនាគារ​កណ្ដាលសហព័ន្ធ​​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ (១៨ ធ្នូ) បាន​​​កាត់​បន្ថយ​អត្រាការ​ប្រាក់​ជាថ្មី​ប្រមាណ​ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ​ ដែល​ធ្វើ​ឱ្យ​អត្រាគោល​ធ្លាក់មក​ត្រឹម​ចន្លោះ​ ៤,២៥-៤,៥០ ភាគរយ​។ នេះ​បើតាម​ការ​ចុះ​ផ្សា​យរបស់ទូរទស្សន៍​ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កាត់​បន្ថយ​ជាថ្មី​នេះ​​មាន​ន័យ​ថា​ ធនាគារ​កណ្ដាល​អាមេរិកបន្ត​​​បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹង​រឹង​របស់​ខ្លួន​ ដោយ​កាត់​បន្ថយ​អត្រា​ខ្ចី​ប្រាក់​ ដើម្បី​ជំរុញសេដ្ឋកិច្ច ចំ​ពេល​ដែល​អតិផរណា​ថយ​ចុះ​​​ឈានជិត​​ដល់ចំណុច​​គោលដៅ ហើយវិស័យ​ការងារ​បង្ហាញ​ពី​សញ្ញា​នៃ​កម្សោយ​។ ​

នេះ​គឺ​លើក​ទី​៣​ហើយ​ក្នុង​ឆ្នាំ​ ២០២៤​ ដែល​ធនាគារកណ្តាលបាន​​កាត់បន្ថយអត្រាការ ​ហើយ​​សរុប​រួម​គឺ​ ១ ភាគរយ។​ ក្នុងនោះ​រួម​មាន​​ទាំង​ការ​កាត់បន្ថយអត្រាការ​ប្រាក់​​ ០,៥ ភាគរយ​ នៅខែកញ្ញា​ និង​ ០,២៥ ភាគរយ​ នៅខែ​វិច្ឆិកា​។ ​យ៉ាងណា​មិញ​ ការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត​ រំពឹងថានឹង​យឺត​យ៉ាវ​ជាង​ការព្យាករ​កាល​ពី​លើក​មុន។

ជុំវិញ​ការ​សម្រេចចិត្ត​ថ្មី​នេះ​ ​គណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក FOMC បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «សូចនាករថ្មីៗបង្ហាញថា សកម្មភាពសេដ្ឋកិច្ចបានបន្តរីកលូតលាស់ក្នុងល្បឿនដ៏រឹងមាំ។ ចាប់តាំងពីដើមឆ្នាំមក ស្ថានភាពទីផ្សារការងារជាទូទៅបានថយចុះ​​ ហើយអត្រាអ្នកអត់ការងារធ្វើបានកើនឡើង ប៉ុន្តែនៅតែមានកម្រិតទាប»។ FOMC បន្ត​ថា​៖ «អតិផរណាបានឈានទៅរកគោលដៅ ២ ភាគរយ​ របស់គណៈកម្មាធិការ ប៉ុន្តែនៅតែ​ខ្ពស់​បន្តិចនៅឡើយ»។

បើតាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិក​ថ្មី​ៗ​នេះ​ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ដែល​ឆ្លុះ​បញ្ជាំង​ពី​អតិផរណា ​បាន​កើនឡើង ២,៧ ភាគរយ​ នៅខែ​​វិច្ឆិកា​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន និង​កើន​ឡើងបន្តិចពី ២,៦ ភាគរយ នៅខែ​តុលា​។ ​ទីផ្សារការងារនៅតែមានភាពរឹងមាំ ដោយបានបន្ថែមការងារថ្មី​ចំនួន ២២៧ ០០០ កន្លែង​ នៅខែ​វិច្ឆិកា​ លើស​អត្រាប្រចាំឆ្នាំ ​ ១៨៦ ០០០ កន្លែង​/ខែ។ ​

ប្រធានធនាគារ​កណ្ដាល​ លោក​ ​Jerome Powell បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ទីផ្សារការងារមិនមែនជាប្រភពនៃសម្ពាធអតិផរណាដ៏ធំនោះទេ ដូច្នេះ​ធនាគារ​មិន​ត្រូវ​ការ​ឱ្យ​ទីផ្សារ​ការ​ងារ​ថយចុះ​ ដើម្បី​ធ្វើ​ឱ្យ​​អតិផរណា​ធ្លាក់ចុះ​ទៅដល់​កម្រិត​គោលដៅ​ ២ ភាគរយ នោះទេ​។ យ៉ាងណា​មិញ​ វា​នៅតែមានភាពមិនច្បាស់លាស់ជុំវិញអតិផរណា។

ជាមួយគ្នា​នេះ​ផងដែរ​ ធនាគារកណ្តាលក៏​អាប់ឌែត​ការព្យាករ​របស់ខ្លួន ​លើ​ការ​កាត់បន្ថយ​អត្រាការ​ប្រាក់បន្ទាប់​ ដោយ​រំពឹង​ថា​នឹង​បន្ថយ​ឱ្យ​អត្រា​គោល​ធ្លាក់ចុះ​ដល់​ចន្លោះ​ ៣,៧៥-៤ ភាគរយ​ ត្រឹម​ចុង​ឆ្នាំ​ ២០២៥។ យ៉ាង​ណា​មិញ​ ការ​រំពឹង​ទុក​នេះ​អាច​នឹង​ប្រែ​ប្រួល​ ជាពិសេស​ក្នុង​បរិបទ​នៃស្ថានភាព​សេដ្ឋកិច្ច​ ក្រោម​ការ​ដឹក​នាំរបស់​លោកប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់ ត្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

ធនាគារកណ្ដាលអាមេរិក​ កាត់​បន្ថយ​អត្រាការប្រាក់ជា​​ថ្មី​ ០,២៥ ភាគរយ​

ព័ត៌មានជាតិ២ នាទីutes មុន

​​មន្រ្តី​ជំរុញវិនិយោគ​ខេត្តព្រះសីហនុ ចុះពិនិត្យ​ទីតាំង​គម្រោង​​វិ​និយោគ​​ធំ​ ៣ ចាយ​ទុន​ខ្ទង់​ពាន់​​​លាន​​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី សម្រេចបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ដើម្បីជួយសម្រួលក្រុមហ៊ុន និងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់

ព័ត៌មានជាតិ៦ នាទីutes មុន

ដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពកម្ពុជា-ចិន ព្រះមហាក្សត្រកម្ពុជា បានយាងទស្សនកិច្ចទៅកាន់ខេត្តហៃណាន

ជីវិតកម្សាន្ដ៧ នាទីutes មុន

មិនដល់ ២៤ម៉ោង ឈុតខ្លី MV “កុលាបមានបន្លា” លោកព្រាប សុវត្ថិ មានអ្នកចូលទស្សនា ជិត 3M Views

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

Sokha Hotels

ព័ត៌មានពេញនិយម