ព័ត៌មានអន្ដរជាតិ
មេដឹកនាំស៊ីរី៖ របបថ្មីមិនដូចរបបចាស់ គួរតែមានការដកទណ្ឌកម្ម
មេដឹកនាំក្រុមឧទ្ទាម និងជាមេដឹកនាំថ្មីប្រទេសស៊ីរី លោក Ahmed al-Sharaa បានប្រាប់ថា ប្រទេសលោកឆ្អែតឆ្អន់ជាមួយភ្លើងសង្គ្រាម ហើយបច្ចុប្បន្នមិនមែនជាការគំរាមកំហែងដល់ប្រទេសជិតខាង ឬលោកខាងលិចនោះទេ។ ហេតុដូច្នោះ លោកបានអំពាវនាវឲ្យមានការដកទណ្ឌកម្មពីប្រទេសស៊ីរី ក្រោយការផ្ដួលរំលំរបបលោក Bashar al-Assad។
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ លោក Sharaa បានមានប្រសាសន៍ថា៖ «ឥឡូវនេះបន្ទាប់ពីរឿងទាំងអស់បានកើតឡើង ទណ្ឌកម្មត្រូវតែដកចេញ ព្រោះវាត្រូវបានគេកំណត់គោលដៅលើរបបចាស់។ ជនរងគ្រោះ និងអ្នកជិះជាន់ មិនគួរត្រូវបានដោះស្រាយតាមរបៀបដូចគ្នាទេ»។
លោក Sharaa បានដឹកនាំការវាយលុកដ៏រហ័សនឹកស្មានមិនដល់មួយ ដែលបានផ្តួលរំលំរបបរបស់លោក Assad កាលពីជិតពីរសប្តាហ៍មុន។ លោកគឺជាមេដឹកនាំនៃក្រុម Hayat Tahrir al-Sham (HTS) ដែលជាក្រុមលេចធ្លោនៅក្នុងសម្ព័ន្ធក្រុមឧទ្ទាមនៅស៊ីរី។
លោក Sharaa ក៏បានស្នើឲ្យមានការលុបក្រុម HTS ចេញពីបញ្ជីឈ្មោះអង្គការភេរវកររបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាច្រើនទៀត។
លោក Sharaa បាននិយាយថា HTS មិនមែនជាក្រុមភេរវករទេ ព្រោះពួកគេមិនបានកំណត់គោលដៅលើជនស៊ីវិល ឬតំបន់ស៊ីវិលឡើយ។ តាមពិតទៅ ពួកគេបានចាត់ទុកខ្លួនឯងថាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មក្នុងរបប Assad។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មលើប្រទេសស៊ីរីទេ មុនពេលមេដឹកនាំថ្មីរបស់ខ្លួនធានាបានថា ជនជាតិភាគតិចមិនត្រូវបានគេធ្វើទុក្ខបុកម្នេញ និងសិទ្ធិស្ត្រីត្រូវបានការពារ ហើយរដ្ឋាភិបាលដែលបង្រួបបង្រួមថ្មីមិនប្រតិបត្តិតាមសាសនាជ្រុលនិយម។
យ៉ាងណា លោកស្រី បានប្រាប់ថា បច្ចុប្បន្ន ស៊ីរីកំពុងទទួលបានក្ដីសង្ឃឹមថ្មី ប៉ុន្តែវាក៏ជាភាពមិនច្បាស់លាស់មួយពីអនាគតផងដែរ។ មេដឹកនាំបណ្ដោះអាសន្នថ្មីរបស់ស៊ីរីបានបង្កើតសញ្ញាវិជ្ជមាន ប៉ុន្តែទាំងនេះមិនគ្រប់គ្រាន់នៅឡើយទេ ដោយត្រូវរង់ចាំមើលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខថាតើការប្រព្រឹត្តរបស់ពួកគេកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវឬក៏អត់៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល នឹងបង្កើនចំនួនពលរដ្ឋខ្លួនទ្វេដងឲ្យទៅរស់នៅតំបន់ Golan ដែលដណ្ដើមបានពីស៊ីរី
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក