Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ជួបភាគីក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកគ្នាពីការលើកកម្ពស់សេរីភាពបញ្ចេញមតិក្នុងយុគសម័យឌីជីថល

បានផុស

នៅ

នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសហការជាមួយអង្គការយូណេស្កូ (UNESCO) រៀបចំសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ដោយផ្ដោតសំខាន់ទៅលើប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈម​ ដែលបាននិងកំពុងកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

សន្និសីទដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Sardar Umar Alam តំណាងប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) និងតំណាងស្ថានទូតស៊ុយអែត។ សន្និសីទនេះ នឹងមានកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៣ រួមមាន ១) ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ២) ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និង៣) និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ រាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម