Connect with us

ព័ត៌មានអន្ដរជាតិ

Toyota គ្រោងបន្ថែមការចំណាយ​ ១,៥ ប៊ីលាន​ដុល្លារ​ ដើម្បីជំរុញផលិតកម្មរថយន្តកូនកាត់នៅថៃ

បានផុស

នៅ

រដ្ឋាភិបាល​ថៃ​បាន​អះអាង​ថា​ ក្រុមហ៊ុនផលិតរថយន្ត​ជប៉ុន Toyota Motor Corp លោក អាគីយ៉ូ តូយ៉ូដា (Akio Toyoda) បានសន្យាថានឹងបន្ថែម​ការ​វិនិយោគប្រាក់ ៥៥ ប៊ីលាន​បាត (១,៥៩ ប៊ីលាន​ដុល្លារ​អាមេរិក) ដើម្បី​ពង្រីក​ផលិតកម្ម​រថយន្តកូនកាត់ (ស៊ីសាំង​ និង​ភ្លើង) នៅ​ក្នុងប្រទេស​ថៃ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក Akanat Promphan បាន​និយាយ​ថា ការវិនិយោគនេះនឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពនូវ​ខ្សែសង្វាក់ផលិតកម្ម ដើម្បីផលិត​ម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិកសម្រាប់រថយន្តកូនកាត់។

លោក​រដ្ឋ​មន្រ្តី​បាន​​ឱ្យដឹងពី​ព័ត៌មាន​នេះ​ ក្រោយ​ជំនួប​រវាង​លោក​ តូយ៉ូដា​ និង​នាយករដ្ឋ​មន្រ្តីថៃ​ អ្នក​ស្រី​ ផែតងតាន​ ស៊ីណាវ៉ាត្រា កាល​ពី​ថ្ងៃ​ពុធ​ ដោយ​គូស​បញ្ជាក់​ថា​ ការ​វិនិយោគ​ដដែល​នឹង​នាំទៅរក​បង្កើត​ការងារ​ ការផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ និង​ការអភិវឌ្ឍន៍ធនធានមនុស្ស​។

មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន Toyota ឬ​រដ្ឋាភិបាល​ថៃ​ មិន​ទាន់​បញ្ចេញ​ផែនការ​វិនិយោគ​ថ្មី​ជា​លម្អិត​នោះ​ទេ។​ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី ផែតងតាន​ បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការតម្រង់គោលនយោបាយរបស់ខ្លួន ទៅស្រប​នឹងតម្រូវការនៃឧស្សាហកម្មរថយន្ត ធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់ ដើម្បីសម្រេចបានផលប្រយោជន៍សេដ្ឋកិច្ច​ទៅ​វិញទៅមក​។

គួរ​គូស​បញ្ជាក់ថា ក្រុមហ៊ុន Toyota បានប្រតិបត្តិការរោងចក្រ​របស់​ខ្លួន​នៅ​​ថៃអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយបម្រើជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ប្រចាំតំបន់។ នា​ពេល​កន្លង​មក​ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយ​នេះ ​បាន​រិះគន់ចំពោះ​កម្សោយ​ផ្នែក​ផលិតកម្ម​រថយន្តអគ្គិសនី​​ ​ប៉ុន្តែការសម្រេចចិត្តរបស់​ក្រុមហ៊ុន​ក្នុងការផ្តោតលើរថយន្តកូនកាត់ បាននឹងកំពុងផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុ។​

ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកាត់បន្ថយគោលដៅផលិតរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ រហូតដល់​ ១/៣។ ​នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ដែល​ថា​ ដំបូងឡើយ ​ក្រោមហ៊ុន​កំណត់គោលដៅផលិតរថយន្តអគ្គិសនី​ ១,៥ លាន​គ្រឿង ក្នុង​ឆ្នាំ​ ២០២៦ ប៉ុន្តែ​ឥឡូវ​បាន​បន្ថយ​ត្រឹម​ ១ លា​នគ្រឿង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

រដ្ឋ និងឯកជន ឯកភាពបន្ធូរបន្ថយការប្រាក់លើកម្ចីអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ

ព័ត៌មានជាតិ៣៧ នាទីutes មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

សុខភាព៤៧ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ៖ ៣ឆ្នាំចុងក្រោយ កុមារ៣នាក់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម