ព័ត៌មានអន្ដរជាតិ
តុលាការកំពូលបារាំងកាត់ទោស អតីតប្រធានាធិបតី ជាប់ទោស៣ឆ្នាំពីបទពុករលួយ ជ្រែកឥទ្ធិពល និងការសូកប៉ាន់
ដោយអស់ផ្លូវដើរក្នុងប្រព័ន្ធច្បាប់ប្រទេសបារាំង អតីតប្រធានាធិបតីបារាំងដែលកាន់អំណាច៦ឆ្នាំចន្លោះឆ្នាំ២០០៧ ដល់២០១២ លោក Nicolas Sarkozy បានប្រកាសងាកទៅរកតុលាការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបដើម្បីបន្តតតាំងផ្លូវច្បាប់ដែលចោទប្រកាន់រូបលោកពាក់ព័ន្ធអំពើពុករលួយនិងការជ្រៀតជ្រែកឥទ្ធិពល។
តុលាការកំពូលរបស់ប្រទេសបារាំងកាលថ្ងៃពុធ បានចេញសាលក្រមដោយតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ដោយផ្តន្ទាទោសអតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ចំនួន៣ឆ្នាំ (១ឆ្នាំត្រូវជាប់ឃុំក្នុងផ្ទះក្រោមការតាមដាន និង២ឆ្នាំទៀតជាទោសព្យួរ) ពីបទចោទអីពីអំពើពុករលួ និងការជ្រៀតជ្រែកឥទ្ធិពល (Influence peddling)។
ការចោទប្រកាន់និងសម្រេចផ្តន្ទាទោសនេះគឺជាករណីដំបូងបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប ដែលអតីតប្រធានាធិបតីត្រូវបានកាត់ទោសពីបទពុករលួយ និងកាត់ទោសឱ្យជាប់ពន្ធនាគារ។ តាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានបារាំង Le Monde។
តុលាការក្រុងប៉ារីសប្រទេសបារាំងចាប់ផ្តើមធ្វើការលើដំណើរការសំណុំរឿងចោទប្រកាន់ប្រឆាំងអតីតប្រធានាធិបតី Sarkozy កាលឆ្នាំ២០២១ សម្រាប់ការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ និងការជ្រៀតជ្រែកឥទ្ធិពល ហើយនៅឆ្នាំ២០២៣ តុលាការឧទ្ធរណ៍ក៏បានដំណើរការការចោទប្រកាន់ជុំវិញការសូកប៉ាន់ចៅក្រមដើម្បីទទួលបានព័ត៌មានអំពីដំណើរការផ្លូវច្បាប់។
ទោះបីជាយ៉ាងណា លោក Nicolas Sarkozy ដែលបានកាន់អំណាចកំពូលរបស់ប្រទេសបារាំងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ បានបដិសេធការប្រព្រឹត្តខុសឆ្គង ហើយចាត់ទុកការចោទប្រកាន់និងផ្តន្ទាទេសលោក ថាជា «រឿងអយុត្តិធម៌ដ៏ជ្រាលជ្រៅ»។
តាមការដកស្រង់របស់បណ្តាញសារព័ត៌មាន AP ក្រោយការផ្តន្ទាទោសរបស់តុលាការកំពូល លោក Sarkozy បានបង្ហោះលើបណ្តាញសង្គម X ឲ្យដឹងថា លោកជាជនស្លូតត្រង់ គ្មានទោស និងច្រានចោលការដាក់ទោស។ ដោយអស់ផ្លូវតវ៉ានៅក្នុងប្រទេសបារាំង លោក Sarkozy នឹងបន្តនីតិវិធីទៅកាន់តុលាការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប។
ខ្លឹមសារដែលលោកបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា៖«ខ្ញុំនឹងទទួលខុសត្រូវរបស់ខ្ញុំនិងប្រឈមមុខផលលំបាកទាំងអស់»។ ខ្ញុំគ្មានបំណងដាក់ពាក្យបណ្តឹងទេ ប៉ុន្តែខ្ញុំមិនបានត្រៀមខ្លួនទទួលយកភាពអយុត្តិធម៌ដ៏សែនជ្រៅដែលគេធ្វើចំពោះរូបខ្ញុំ»។
សារព័ត៌មាន Le Monde បានរាយការណ៍ថា វាគឺជាករណីផ្លូវច្បាប់មួយក្នុងចំណោមករណីផ្លូវច្បាប់ជាច្រើនដែល លោក Sarkozy បានប្រឈមមុខ។ គាត់ត្រូវបានកាត់ទោសនៅឆ្នាំ ២០២១ពីបទផ្តល់ហិរញ្ញប្បទានយុទ្ធនាការខុសច្បាប់នៃការដេញថ្លៃការបោះឆ្នោតឡើងវិញឆ្នាំ ២០១២ ដែលលោករងការបរាជ័យ៕
ដោយ រ៉ាន់ រើយ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ