ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីក្រេយកចំណេះដឹងកម្រិតខ្ពស់
ថ្លែងក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសំណូមពរឱ្យយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ និងកសាងធនធានមនុស្សនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើថា សៀវភៅ ការបោះពុម្ពផ្សាយ និងការតែងនិពន្ធ គឺបានឆ្លុះបញ្ជាំងពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេស ហើយប្រសិនបើគ្មានសៀវភៅទេ ក៏មិនអាចផ្ទេចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ដែរ។ ដូច្នេះសៀវភៅ មានការចាំបាច់ ទាំងការផ្សព្វផ្សាយនូវចំណេះដឹងទូទៅ ផ្សព្វផ្សាយចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយ វប្បធម៌ ក៏ដូចជា អក្សរសាស្ត្រជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ដើម្បីឱ្យអក្សរសិល្ប៍ជាតិមានភាពរីកចម្រើន ទាល់តែយើងអានឱ្យបានច្រើន ហើយមិនត្រឹមតែអានអក្សរសិល្សជាតិប៉ុណ្តោះទេ គឺអានទាំងអក្សរសិល្សបរទេសផងដែរ ទើបយើងកាន់តែរីកចម្រើន ព្រោះថាអ្នកនិពន្ធដែលល្បី ហើយរីកចម្រើន គឺគាត់មានចំណេះដឹងទូលំទូលាយ»។

បើតាមលោករដ្ឋមន្ត្រី នៅយុគ្គសម័យហ្វេសប៊ុក យុវជនមានការអាចសៀវភៅតិចតួច ដែលធ្វើឱ្យចំណេះដឹងរបស់ពួកគេនៅមានកម្រិត ជាពិសេស នៅពេលដែលពួកគេ មើលតែរឿងរ៉ាវខ្លីៗ និងរឿងរ៉ាវឈ្លោះគ្នារបស់អ្នកដ៏ទៃ។ លោកថា ការដែលលេងហ្វេសប៊ុកច្រើន ជាពិសេស នៅពេលដែលមាន Chat GPT ឬ AI ធ្វើឱ្យមនុស្សកាន់តែមិនលែងចង់អានសៀវភៅ ព្រោះអាចបញ្ជារឱ្យម៉ាស៊ីនជាអ្នកធ្វើជំនួសវិញ ដែលនេះជាបញ្ហាប្រឈមធំមួយសម្រាប់មនុស្សមនុស្សជាតិ ពិសេសយុវជន។ ដូចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះថាការអានសៀវភៅ ផ្តល់នូវចំណេះដឹងកម្រិតខ្ពស់។
យ៉ាងណាមិញ ការរៀបចំនូវពិព័រណ៌សៀវភៅ នាពេលនេះ ជាការលើកទឹកចិត្តដល់អ្នកនិពន្ធទាំងសរសេរ និងអាន បានបង្ហាញស្នាដៃ ព្រមទាំងបានលើកស្ទួយដល់ខឿនវប្បធម៌ អរិយធម៌របស់ប្រជាជាតិផងដែរ។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នេះធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃនេះ ដល់ថ្ងៃអាទិត្យទី ២២ ខែធ្នូ ដែលមានទីតាំងស្ថិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណសួនច្បារខាងមុខសាលាបុរីកោះពេជ្រ)៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ