Connect with us

ព័ត៌មានអន្ដរជាតិ

ទារកមី​យ៉ាន់​ម៉ា​កើត​នៅថៃ​​ប្រឈមបញ្ហាគ្មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ

បានផុស

នៅ

ទារកដែលកើតពីម្ដាយជនជាតិមីយ៉ាន់ម៉ា​នៅមន្ទីរពេទ្យព្រំដែនក្នុងប្រទេសថៃ មិនមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដូចជនជាតិថៃនោះទេ បើទោះបីពួកគេមានអត្តសញ្ញាណប័ណ្ណថៃក៏ដោយ។ យោងការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Jadej Thammatacharee អគ្គលេខាធិការ NHSO មានប្រសាសន៍ថា បើទោះបីអត្តសញ្ញាណប័ណ្ណកំណត់យ៉ាងច្បាស់ថាពួកគេជាជនចំណាកស្រុកដែលកើតនៅក្នុងប្រទេសថៃមែន តែពួកគេមិនមែនជាសញ្ជាតិថៃនោះទេ។

លោកកំពុងឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការកើនឡើងនៃចំនួនស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេស​មីយ៉ាន់ម៉ា​​ ហើយមានចេតនាឆ្លងព្រំដែនទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យប្រទេសថៃដើម្បីទទួលបានអត្ថប្រយោជន៍ថែទាំសុខភាព។

ស្រ្តីទាំងនោះទាញយកអត្ថប្រយោជន៍ពីកញ្ចប់ធានារ៉ាប់រងសុខភាពក្រោមគម្រោងការធានារ៉ាប់រងសុខភាពជាសកល ដែលត្រូវបានរៀបចំ​ឡើង​​ជាពិសេសសម្រាប់ជនចំណាកស្រុកដែលមិនមានការធានារ៉ាប់រងសុខភាពណាមួយ។ នេះ​បើយោងតាមបុគ្គលិកថែទាំសុខភាពដែលបាននិយាយដោយអនាមិកទៅកាន់ទំព័រ Facebook Drama-addict ។

លោក Jadej ក៏បានឲ្យដឹងថាមានទារកប្រហែល១៦០នាក់ជាមួយម្តាយមីយ៉ានម៉ាទើបសម្រាលកាលពីខែមុននៅមន្ទីរពេទ្យព្រំដែន បើធៀបនឹងស្ត្រីថៃមានត្រឹម៨០នាក់។ ទន្ទឹម​នឹង​នេះ អង្គការ NHSO បាន​ទទូច​ថា​ ខ្លួន​ចូល​ទៅ​កាន់​មូលដ្ឋាន​​ទិន្នន័យ​​កណ្តាល​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ​ដើម្បី​កំណត់​សញ្ជាតិ​ទារក។

លោកវេជ្ជបណ្ឌិត Jadej ក៏បានបញ្ជាក់ថា «មូលនិធិសិទ្ធិ Tho 99» ត្រូវបានរាយការណ៍ថា បានផ្តល់ហិរញ្ញប្បទាន​ជាប្រយោជន៍សុខុមាលភាពសម្រាប់ទារកទើបនឹងកើតនៃជនចំណាកស្រុក​ក្នុងការចំណាយ មិនមែនមានបំណងផ្តល់ឱ្យសម្រាប់ទារកដែលកើតពីឪពុកម្តាយមីយ៉ាន់ម៉ាដែលបានទទួលសេវាវេជ្ជសាស្រ្តនៅឯមន្ទីរពេទ្យតាមព្រំដែននោះទេ។

លើសពីនេះយោងតាមបុគ្គលិកថែទាំសុខភាពដែលត្រូវបានដកស្រង់ដោយការបង្ហោះហ្វេសប៊ុករបស់ Drama-addict ទារកដែលកើតមិនគ្រប់ខែ រួមទាំងអ្នកដែលកើតពីឪពុកម្តាយមីយ៉ាន់ម៉ាមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ថែទាំសុខភាពនោះទេ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងផ្ទុះ Norovirus ខ្លាំង, វេជ្ជបណ្ឌិតព្រមានឲ្យប្រយ័ត្ន ជាពិសេសខែត្រជាក់នេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ប្រកាស​អាសន្ន​ថា រុស្ស៊ី​ជិត​ទទួល​ស្គាល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

Sokha Hotels

ព័ត៌មានពេញនិយម