ព័ត៌មានជាតិ
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋត្រូវបានដាក់ឱ្យដំណើការ ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS) ដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈ , រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ ដើម្បីជួយលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមាន ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ហើយនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធ Ecosystem របស់រាជរដ្ឋាភិបាល។
ការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ SARMIS នេះត្រូវបានធ្វើឡើកាលពីថ្ងៃទី១៨ ខែធ្នូ ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្រ្តីរបស់រដ្ឋប្រមាណ៤០០នាក់។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងកម្មវិធីនោះថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកដ៏សំខាន់មិនអាចខ្វះបានសម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន តាមរយៈការនាំមកនូវគំរូ ធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន ជាដើម។
លោកថា៖«ដោយទទួលស្គាល់ពីសារៈសំខាន់ នៃបច្ចេកវិទ្យាឌីជីថល, កម្ពុជា បាន និងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែកដល់ការកសាង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា៖« ដើម្បីបន្តដំណើរ ដោយភាព ស្វាហាប់ ឈានទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និង ការកែទម្រង់លើគ្រប់វិស័យ, ពិសេស ការជំរុញលើកកម្ពស់វិស័យ បច្ចេកវិទ្យាឌីជីថល»។
លោកថា៖«ជាការពិត, នេះគឺជាការសម្រេចបន្ថែម នូវការយកចិត្តទុកដាក់ លើអាទិភាពនៃការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល បន្តពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែល បានដាក់ឱ្យអនុវត្ត នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នាខែ ខុសភា ក្នុងឆ្នាំ ២០២១ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ នាខែ មករា ក្នុងឆ្នាំ ២០២២»។
លោកសង្កត់ធ្ងន់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារ មួយដ៏ធំ និងស្មុគស្មាញ ដែលទាមទារនូវការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និង ស្នើដល់ក្រសួង ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈទាំងអស់ បន្តសហការ និង ចូលរួមយ៉ាងសកម្មក្នុងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជាតិ។
«SARMIS ជំនាន់ថ្មី, ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនេះ, នឹងជួយឱ្យការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានភាពកាន់តែប្រសើរឡើង, ពោលគឺនឹងដើរតួជាឧបករណ៍មិនអាចខ្វះបាន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់»។ នេះបើយោងតាមការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ