ព័ត៌មានអន្ដរជាតិ
មេទ័ពរុស្ស៊ី ប្រកាសពួតដៃជាមួយចិន ឥណ្ឌា និងកូរ៉េខាងជើង ប្រឆាំងអាមេរិក និង EU
ថ្លែងក្នុងកិច្ចប្រជុំនៅក្រសួងការពារជាតិ មេទ័ពរុស្ស៊ីលោក Valery Gerasimov បានប្រកាសចាប់ដៃជាមួយចិន ឥណ្ឌា និងកូរ៉េខាងជើង ដើម្បីប្រឆាំងអាមេរិក និងសហភាពអឺរ៉ុប (EU) ហើយថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ មិនត្រូវបានចងភ្ជាប់ដោយកតព្វកិច្ចអន្តរជាតិឡើយ រឿងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
តាមការចុះផ្សាយរបស់ NHK នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីវ័យ៦៩ឆ្នាំរូបនេះ និយាយថា «ការដែលខ្លួននឹងចាប់ដៃជាមួយប្រទេសខាងលើព្រោះតែលោកខាងលិចមិនទុកចិត្តយើង។ អាមេរិក ជាអ្នកបង្កជម្លោះសកល និងទាត់ចោលសន្ធិសញ្ញាគ្រប់គ្រងអាវុធសម័យសង្គ្រាមត្រជាក់ដ៏សំខាន់»។
លោកបន្តថា «រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ ស្តីពីការគ្រប់គ្រងអាវុធ គឺត្រូវបានរារាំងដោយស្តង់ដារពីរ របស់បស្ចិមប្រទេស។ ដូច្នេះ បញ្ហានេះលែងជាប់ពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្នទៀតហើយ ដោយសារការខ្វះទំនុកចិត្តគ្នារវាងទីក្រុងមូស្គូនិងលោកខាងលិច»។
យ៉ាងណាក្តី ស្របពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov លើកឡើងថា រុស្ស៊ីត្រៀមខ្លួនស្រេចអស់ហើយ សម្រាប់កិច្ចសន្ទនាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅខែក្រោយ។
ដោយឡែក ជុំវិញទំនាក់ទំនងរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង, សហរដ្ឋអាមេរិកបានប្រកាសអាសន្នថា ប្រទេសរុស្ស៊ីជិតទទួលយកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងហើយ ខណៈកិច្ចសហប្រតិបត្តិការការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា «ជាសញ្ញាព្រមាន យើងវាយតម្លៃថា រុស្ស៊ីប្រហែលជាជិតទទួលយកកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយផ្ទុយពីការប្តេជ្ញាចិត្តរយៈពេលជាច្រើនទសវត្សរ៍កន្លងមករបស់ទីក្រុងមូស្គូ ក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ យើងជឿជាក់ថា ទីក្រុងមូស្គូ នឹងកាន់តែស្ទាក់ស្ទើរមិនហ៊ានរិះគន់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយថែមទាំងរារាំងការអនុម័តទណ្ឌកម្ម ឬសេចក្ដីសម្រេចដែលថ្កោលទោសអាកប្បកិរិយាអស្ថិរភាពរបស់កូរ៉េខាងជើងទៀតផង»។
ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកស្រី Linda លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN មិនបាននិយាយអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ នៅពេលលោកថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែលោកបានការពារកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយថា វាជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី និងស្របតាមច្បាប់អន្តរជាតិ មិនមែនបំពាននោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ប្រកាសអាសន្នថា រុស្ស៊ីជិតទទួលស្គាល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត