ព័ត៌មានជាតិ
យក្សចំនួន២០០ ទីងមោង៨៥ នឹងរត់ចូលរាជធានីភ្នំពេញ ក្នុងថ្ងៃឆ្លងឆ្នាំ ដើម្បីរត់អបអរព្រឹត្តិការណ៍«សាទរកម្ពុជា»
ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន។ ក្នុងនោះនៅល្ងាចថ្ងៃទី៣១ ខែធ្នូ នឹងមានរៀបចំជា“ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់។ លោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» បានឱ្យដឹងថា ក្នុងចំណោមអ្នកចូលរួម នឹងមានយក្សល្ខោនបាសាក់ចំនួន២០០ ទីងមោង ឆៃយ៉ាំចំនួន៨៥ រួមជាមួយស្គរទម្ងន់៣តោន និងក្បួនរថយន្តដង្ហែរ។
លោក សុខ សប្បាយណា ឱ្យដឹងដូច្នេះ៖« គឺមាន ក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមជាង៣ពាន់នាក់។ ក្នុងនោះ(…) ក្រុមការងារទំនាក់ទំនងសាធារណៈជំរុញឱ្យមានការរៀបចំយក្ស មានយក្សចូលក្រុង ទីងមោងរត់ប្រណាំងជាដើមដែលសុទ្ធតែជាអត្តសញ្ញាណរបស់យើង»។ លោក សុខ សប្បាយណា បន្ថែមថា ៖« ខ្ញុំអាចបញ្ជាក់បានថា ដង្ហែក្បួននេះ ពេលនោះ ៣ពាន់នាក់ជាងនេះ គឺមានយក្ស ២០០យក្ស មកពីទូទាំងប្រទេស មកចូលរួម ក្បួនដង្ហែសាទរកម្ពុជា ទីងមោង៨៥ទីងមោង មានស្គរធំមួយ ស្គរទម្ងន់៣តោន មានរថយន្តធំៗ៣ ហើយមានប៉េងប៉ោង៣ធំៗប្រវែង១៤ម៉ែត្រ ហើយមួយទៀត ក៏យើងនាំមកនូវតុក្កតាយក្ស និងគោមយក្សដែលសហការជាមួយខេត្តសៀមរាប ចំនួន៦ធំៗ»។
ជាមួយគ្នា ក៏មាននៅកម្មវិធីដង្ហែ និងបង្ហូតទង់ជាតិ កម្មវិធីសម្ដែងទស្សនីយភាពចម្រុះ ប្រជុំទៅដោយអ្នកចម្រៀងល្បីៗ ៥៧រូប និងអ្នកសម្ដែង៦២៥នាក់ និងទីតាំងដែលតុបតែងពោរពេញដោយការទាក់ទាញ និងកម្មវិធីឆ្លងឆ្នាំសកលជុំគ្នា និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។
គួរឱ្យដឹងថា ក្បួនដង្ហែសាទកម្ពុជា នឹងចាប់ផ្ដើមនៅម៉ោង៦ល្ងាច គឺនៅវេលាអស្តង្គត ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
គួរឱ្យដឹងថា ព្រឹត្តិការណ៍«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តេីមឡេីងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយេីង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាពក្នុងនាមជាខ្មែរក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដេីម្បីកម្ពុជា៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ