Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលផ្តល់គន្លឹះសំខាន់ៗ៤ចំណុចដល់នាយកដ្ឋានសវនកម្មដើម្បីអនុវត្តការងារទទួលបានជោគជ័យ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តល់គន្លឹះសំខាន់ៗ៤ចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានសវនកម្មដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងកាលពីរសៀលថ្ងៃទី១៩ធ្នូ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អនុសាសន៍គន្លឹះសំខាន់ៗ ចំនួន ៤ចំណុចរួមមាន១) ពង្រីកវិសាលភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល ២) បង្កើនសកម្មភាពការងារ និងបង្កើនប្រសិទ្ធភាពដែលអាចវាស់វែងបាន ៣) ប្រធាន និងអនុប្រធាននាយកដ្ឋានត្រូវជួយជ្រោមជ្រែងការិយាល័យឱ្យបានរឹងមាំក្នុងការបំពេញការងារនិង៤)រៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែរបស់នាយកដ្ឋានឱ្យបានទៀងទាត់ និងឱ្យការកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្មត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាលបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនោះដែរលោករដ្ឋមន្រ្តីបានសំណេះសំណាល និងជម្រាបជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព ពីវឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា របស់នាយកដ្ឋានក្នុងការពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង។ ជំនួបនេះក៏ដើម្បីជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំដល់មន្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម