Connect with us

ព័ត៌មានអន្ដរជាតិ

អេស្បាញ៖ ប៉ូលិសរកឃើញឃាតករតាមរយៈតម្រុយរូបភាពពី Google Maps

បានផុស

នៅ

ប៉ូលិស​អេស្ប៉ាញបានចាប់​មនុស្សពីរនាក់ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់បុរសម្នាក់ បន្ទាប់ពីGoogle Maps បានថតជាប់រូបភាពរបស់មនុស្សម្នាក់ដែលទំនងជារៀបចំដាក់សាកសពចូលទៅក្នុងគូថរថយន្ត។ នេះបើយោងតាមការចេញគផ្សាយរបស់សារព័ត៌មាន​ CNN​។

(រូបភាព៖ Google Maps )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសស បាននិយាយថា សាច់ញាតិរបស់បុរសម្នាក់នេះ បានរាយការណ៍ថា គាត់បានបាត់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានទទួលសារគួរឱ្យសង្ស័យពីទូរស័ព្ទរបស់គាត់។ ស្រ្តីដែលត្រូវបានចាប់ខ្លួនគឺជាគូរស្នេហ៍របស់បុរសរូបនោះ។ ​នៅ​មុនពេលបាត់ខ្លួន បុរសម្នាក់នោះ​បាន​ប្រាប់សាច់ញាតិរបស់គាត់តាមសារថា គាត់បានជួបដៃគូថ្មី ហើយនឹងផ្លាស់ទៅរស់នៅប្រទេសផ្សេង។

បន្ទាប់ពីប៉ូលិស បានរកឃើញរូបភាព Google Maps បានជំរុញឱ្យមានការស៊ើបអង្កេតមួយ ខណៈរូបភាពនោះអាចបង្ហាញយានយន្តដែលប្រើប្រាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។ រូបភាពដែលបង្ហាញនៅលើ Google Maps ត្រូវបានគេថតនៅតាមផ្លូវនៃ Tajueco ដែលជាភូមិតូចមួយក្នុងខេត្ត Soria ក្នុងតំបន់ Castile និង Leon ភាគខាងជើងប្រទេសអេស្ប៉ាញកាល​ពី​ខែតុលា។ វា​បង្ហាញ​ពី​មនុស្ស​ម្នាក់​ដែល​អោន​ចូល​ទៅ​ខាងក្រោយគូទរថយន្ត​ពណ៌​ក្រហម​ដែល​មាន​វត្ថុ​ធំ​មួយ​រុំ​ដោយ​ក្រណាត់​ពណ៌​ភ្លឺ​​។

កាលពីថ្ងៃទី១២​ខែវិច្ឆិកា ប៉ូលិសបានចាប់ខ្លួនអតីតមិត្តស្រីរបស់បុរសដែលបាត់ខ្លួន ក៏ដូចជាបុរសម្នាក់ទៀតដែលធ្លាប់មានទំនាក់ទំនងជាមួយនារីនោះ ដោយចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងការស្លាប់ និងការបាត់ខ្លួនរបស់បុរសនោះ។ ប៉ូលិសក៏បានរកឃើញសាកសពបាក់បែកយ៉ាងធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅទីបញ្ចុះសពក្នុងភូមិក្បែរនោះកាលពីថ្ងៃទី ១១ ខែធ្នូផងដែល ដែលប៉ូលិសអះអាងថាអាចជាសាកសពរបស់ជនរងគ្រោះ ខណៈការស៉ើបអង្គេតកំពុងបន្ត។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលយានជំនិះ Google Maps បានទៅថតនៅផ្លូវ Tajueco ដើម្បីធ្វើបច្ចុប្បន្នភាពរូបភាពនៃភូមិចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩។ នេះបើយោងតាមទិន្នន័យ Google Maps៕

(រូបភាព៖ Google Maps )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ នាទីutes មុន

គ.ស.ព.ស ច្រានចោលសំឡេងដែលបង្ហោះដោយទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៤ នាទីutes មុន

CSX ដាក់ទិសដៅ​បង្កើនតម្លៃជួញដូរប្រចាំថ្ងៃឱ្យសម្រេចបាន៣០ម៉ឺនដុល្លារ និង ចំនួនគណនី​ជួញដូរថ្មីឱ្យបាន ១៥,០០០គណនីបន្ថែមក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

យន្តហោះ​ធ្លាក់​​ផ្ទុះ​ឆេះ​ក្នុង​ប្រទេស​កេនយ៉ា សម្លាប់​មនុស្ស​៣​នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ភ្លើង​ឆេះព្រៃ​បំផ្លាញផ្ទះ​និង​ទ្រព្យ​សម្បត្តិនៅ Los Angeles​​​ ៥ថ្ងៃមកនេះ កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​ធានារ៉ាប់រង​នៅ​កាលីហ័្វរញ៉ា ឈឺក្បាល​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ឧស្សាហកម្មកាត់ដេរបង់ក្លាដែសស្ទុះងើបឡើងវិញ ប៉ុន្តែកម្មករនៅតែជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម