Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជួយអ៊ុយក្រែនអស់ ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី ផ្ទុះឡើង

បានផុស

នៅ

មុតផុតអាណត្តិ រដ្ឋបាល​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ចូ បៃដិន បានខិតខំខ្លាំងណាស់ក្នុងការជួយអ៊ុយក្រែន ឲ្យបានច្រើនតាមលទ្ធភាពដែល​អាច​ធ្វើ​បាន​ ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជា​ក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អ​ស់ប្រហែល​១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។

លោក Antony Blinken (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Antony Blinken លើកឡើងថា «យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែនអស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេក៏បានចំណាយប្រហែល១៥០ពាន់លានដុល្លារដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវនេះ គឺជាឧទាហរណ៍នៃការជួយរំលែកបន្ទុករវាងសមាជិកណាតូទាំងអស់»។  

យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីបង្កើតអាវុធបន្ថែមទៀត។

(រូបថត៖ AP)

ការប្រកាសរបស់លោក Blinken កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតឲ្យអ៊ុយក្រែន ដែលមានតម្លៃ ៥០០​លានដុល្លារ ខណៈក្នុងនោះក៏មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធ​បាញ់​រ៉ុកកែត HIMARS និង​មីស៊ីល​ប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ផងដែរ។

កញ្ចប់ជំនួយនេះផងដែរ ត្រូវបាន​ប្រកាស​រយៈពេល​​​​១០​ថ្ងៃ​បន្ទាប់​​ពី​អាមេរិក​ ​បញ្ជាក់​ថា ខ្លួននឹងបញ្ជូន​មីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារទៅឲ្យអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន លោក John Kirby គូសបញ្ជាក់​ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាល​​របស់​​លោក បៃដិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​សព្វាវុធ​ថ្មី​តម្លៃ ៥០០​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ វិនាទី មុន

ក្រសួងអប់រំ ដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីធានាឱ្យពលរដ្ឋគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន

សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជាទទួលបានគម្រោងវិនិយោគជាង ៤០០ ដែលមានទំហំទឹកប្រាក់ ៦,៩ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤

ព័ត៌មានជាតិ១០ នាទីutes មុន

ព្រឹត្តិការណ៍សាទរកម្ពុជា ទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ តែមិនឱ្យផ្សាយម៉ាកស្រាបៀរនៅមុខព្រះបរមរាជវាំងឡើយ

ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល

ព័ត៌មានជាតិ១២ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងខណ្ឌបឹងកេងកង យកសម្ភារៈដំណើរការសាងសង់ ដាក់លើចំណីផ្លូវ ប៉ះពាល់ពលរដ្ឋធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម