Connect with us

ព័ត៌មានជាតិ

ទណ្ឌិត២៤០នាក់ នឹងត្រូវស្នើបន្ធូរបន្ថយ និងលើកលែងទោស ក្នុងថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥

បានផុស

នៅ

បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃឃើញមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ ទណ្ឌិតចំនួន២៤០នាក់ នឹងត្រូវស្នើការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

បើតាមក្រសួងយុត្តិធម៌ ក្នុងចំណោមបញ្ជីឈ្មោះទណ្ឌិតសរុបចំនួន៣៣៥នាក់ មានស្រី ៣៩នាក់) ដែលទទួលបានការស្នើសុំពីបណ្ដាពន្ធនាគាររាជធានីខេត្តចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន ៤ ទូទាំងប្រទេស មានតែទណ្ឌិតចំនួន ២៤០នាក់ប៉ុណ្ណោះ អាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោស។ ក្នុងនោះ គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតចំនួន១៨៣នាក់ (ស្រី ១៥នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ ទណ្ឌិតចំនួន៥២នាក់ (ស្រី ១១នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ និងទណ្ឌិតចំនួន៥នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ។

ដោយឡែក ទណ្ឌិតចំនួន ៩៥នាក់ផ្សេងទៀត ក្នងនោះស្រី ១៣នាក់) គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបានទេ ព្រោះសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ករណីក្មេងទំនើង ករណីឃាតកម្ម ហិង្សាមានស្ថានទម្ងន់ទោស ករណីជួញដូរមនុស្ស ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម។

គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិត Blacklist ដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោសផងដែរ។ ដោយគិតមកដល់បច្ចុប្បន្ននេះ ទណ្ឌិតដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ Blacklist មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ សាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីឃាតកម្ម ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬ ជីតា រំលោភសេពសន្ថវៈលើកូន ឬ ចៅរបស់ខ្លួនជាដើម

គួរជម្រាបថា នៅកម្ពុជាបានកំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវធ្វើឡើងចំនួន ៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ និងព្រឹត្តិការណ៍ជាតិធំៗ រួមមាន៖ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម១៦ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា២០ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម