ជីវិតកម្សាន្ដ
ស្រោមបារហែករបស់ Rihanna លក់បានជាងមួយពាន់ដុល្លារ
កាលពីថ្មីៗនេះ Rihanna និងមិត្តប្រុស A$AP Rocky ត្រូវបានគេប្រទះឃើញចាកចេញពី Carbone ក្នុងទីក្រុង Miami បន្ទាប់ពីទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិកក្នុងកំឡុងពេលសម្រាកចុងសប្តាហ៍នៅ Art Basel ។
នៅរាត្រីថ្ងៃណាត់ជួប តារាចម្រៀងវ័យ ៣៦ ឆ្នាំរូបនេះ បានជ្រើសរើសរ៉ូបពណ៌ខ្លី MM6 Maison Margiela ហើយបញ្ចូលវាជាមួយនឹងស្រោមបាហែកពណ៌ត្នោតមួយគូពីម៉ាក Balenciaga ជាមួយនឹងតម្លៃលក់រាយរហូតដល់ ១,៤៩០ដុល្លារ។ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលស្រោមបាមួយគូនេះមានតម្លៃថ្លៃខ្លាំង សឹងតែស្មើនឹងសំលៀកដែលមានយីហោប្រេនៗ។
ទោះជាយ៉ាងណា ប្រេន Balenciaga គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់អ្នកស្រលាញ់វិស័យហ្វេសិន ជាមួយនឹងទំនិញមួយនៃប្រភេទដែលត្រូវបានផ្សព្វផ្សាយក្នុងតម្លៃខ្ពស់ ។
មិនត្រឹមប៉ុណ្ណឹងទេ យីហោនេះបានដាក់លក់កាបូប Monday Shopper ក្នុងឆ្នាំ ២០២២ ជាមួយនឹងការរចនាដូចជាកាបូបនីឡុងពណ៌ខៀវ និងស ងាយស្រួលប្រើ ជាមួយនឹងឈ្មោះម៉ាកដែលបានបោះពុម្ពលើផ្ទៃកាបូបដែលមានតម្លៃ ១,២១៨ដុល្លារ។
កាបូបទី២ របស់ Balenciaga ដែលធ្វើឲ្យអ្នកប្រើប្រាស់រំភើប ត្រូវបានរចនាឡើងដូចជាកញ្ចប់អាហារសម្រន់ ដែលយកគំរូតាមគំរូដើម ដែលចេញលក់ក្នុងឆ្នាំ ២០២៣ក្នុងតម្លៃ១,៨០០ ដុល្លារ។។ គេដឹងថា ដើម្បីអាចប្រើរូបភាពនេះ Balenciaga តម្រូវឲ្យមានការអនុញ្ញាតពីម៉ាកអាហារសម្រន់ Lay’s។
ធាតុមួយទៀតដែលបង្កើតភាពចម្រូងចម្រាសជាសកលសម្រាប់ Balenciaga ដែលម៉ាកយីហោបានណែនាំនៅក្នុងកម្មវិធី Fall-Winter 2024 គឺជាខ្សែដៃមួយដែលមានឈ្មោះថា Gaffer Bangle ដែលមានតម្លៃ ៣,០០០ ដុល្លារ។
កាបូបដែលធ្វើឲ្យឈ្មោះរបស់ Balenciaga គួរឲ្យចាប់អារម្មណ៍ គឺជាកាបូបដែលមានខ្សែពណ៌ខ្មៅ ដែលមានរាងស្រដៀងនឹងថង់សំរាម។ ការរចនានេះត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២ ហើយផលិតផលនេះត្រូវបានគេចំអកថាជា ថង់សំរាមថ្លៃបំផុតនៅលើពិភពលោក ដែលមានតម្លៃ ១,៧៩០ ដុល្លារ។ ផលិតផលផលិតពីស្បែកកំភួនជើងមាន ៤ ពណ៌ ខៀវ ស ខ្មៅ លឿង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងសាច់ចាំ Tom Cruise ទទួលពានរង្វាន់កិត្តិយស ពីកងទ័ពជើងទឹកអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ