Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសបានធ្លាក់ចុះ នៅចំពេលដែលសេដ្ឋកិច្ចអាមេរិកមានកំណើនល្អ

បានផុស

នៅ

តម្លៃមាសបានធ្លាក់ចុះចាប់តាំងពីថ្ងៃពុធ បន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិក បាន​​​កាត់​បន្ថយ​​​​​អត្រាការ​ប្រាក់​ជាថ្មី​ប្រមាណ​ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ​ ដែល​ធ្វើ​ឱ្យ​អត្រាគោល​ធ្លាក់មក​ត្រឹម​ចន្លោះ​ ៤,២៥-៤,៥០ ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​ បាន​ឱ្យដឹងថា តម្លៃមាសបានធ្លាក់ចុះរហូតដល់ ៦៦ ដុល្លារ ក្នុងមួយអោន ចាប់តាំងពីយប់ថ្ងៃទី ១៨​ ពាក់ព័ន្ធនឹងការកាត់បន្ថយការប្រាក់អាមេរិក។

លោក ឡុង សំណាងយល់ឃើញថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ច​អាមេរិក​បាន​ងើបឡើងវិញ ក្នុងនោះអតិផរណា ២ ភាគរយ ទៅតាមគោលដៅ​របស់ធនាគារ​កណ្ដាល និងកំណើនការងារកើនឡើង ចំណុចមួយចំនួន​មានភាពល្អប្រសើរ ដូច្នេះការកាត់​បន្ថយ​អត្រា​ការ​​​ប្រាក់​អាចទាញឱ្យវិនិយោគិនធំៗនៅក្រៅស្រុក បង្កើនការវិនិយោគនៅអាមេរិកវិញ»។

លោក ដូណាល់ ត្រាំ បានលើកឡើងថាក្នុងដំណែងរបស់លោក នឹងដាក់ពន្ធទៅលើវិនិយោគិន និង​ក្រុមហ៊ុនអាមេរិមួយចំនួន ដែលនៅក្រៅប្រទេស ត្រង់ចំណុចនេះ លោក ឡុង សំណាង អះ​អាង​ថា ការនេះនឹងទាញឱ្យវិនិយោគិនជនជាតិអាមេរិកវិលចូលស្រុកវិញ ចៀសវាងសម្ពាធដាក់​ពន្ធរបស់​លោកដូណាល់ ត្រាំ។

ហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៦៩៦ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើ​នឹង​ ៣ ១២៧ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

បើតាមអាជីវករលក់មាសនៅផ្សារធំថ្មី អ្នកស្រី ជុត គីមសែ ប្រាប់ថា សកម្មភាពអតិថិជនទិញ-លក់មាស មាន​ភាព​ស្ងប់ស្ងាត់មួយរយៈកាលកន្លងមកនេះ ដោយសារតម្លៃហាងឆេងមាសមានការប្រែប្រួលឡើងចុះខ្លាំង ធ្វើឱ្យ​អតិថិជន​ព្រួយបារម្ភបាត់​ទំនុកចិត្ត។

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៦៩៦ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើ​នឹង​ ៣ ១២៧ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញនៅថ្ងៃទី ២០ ខែធ្នូនេះ ក្នុងតម្លៃ ៣១៦ ដុល្លារ​ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៩ នាទីutes មុន

សម្ដេចតេជោ៖ នាវាជប៉ុននឹងត្រូវអនុញ្ញាតឱ្យចូលចតនៅកំពង់ផែរាមមុនគេក្រោយពេលសង់រួច

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពូទីន ប្រាប់ពីបញ្ហាធំមួយ ដែលរុស្ស៊ី កំពុងខ្វល់ខ្លាំង

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ក្រោយងើបពីចំណុចសូន្យវិញ អតីតថៅកែផលិតកម្ម KH លោក គឹម ហេង មានមហិច្ចតាសម្រេចក្តីស្រមៃ ឆ្នាំ២០២៥

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ចុះត្រួតពិនិត្យ និងជំរុញការអ៊ុតកៅស៊ូ ជួសជុលជង្ហុកសំបុកមាន់ មុខវិទ្យាល័យបាក់ទូក

សេចក្ដីជូនដំណឹង៣៧ នាទីutes មុន

ខេខេ ដឹរេស៊ីដេន ៥៩៨ ចុះMOU នឹង iBlooming បង្កើតបានiLearn Property ផ្ដល់ភាពងាយស្រួល ដល់វិនិយោគិនមានចង់មកបណ្ដាក់ទុននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម