Connect with us

សេដ្ឋកិច្ច

ABA បន្តរក្សាបានកម្រិតឥណទាន ប្រភេទ B+ ពី S&P  

បានផុស

នៅ

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅតែបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ជាមួយចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ ពីទីភ្នាក់ងារវាយតម្លៃឥណទានដ៏ធំបំផុតរបស់ពិភពលោក Standard and Poor’s (S&P Global)។ ចំណាត់ថ្នាក់ឥណទាននេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជាថ្មីនៃចំណាត់ថ្នាក់ឥណទាន ប្រភេទ B+ នេះ ជាលទ្ធិផលវាយតម្លៃក្នុងអំឡុងពេលស្ថានភាពទីផ្សារកំពុងមានបញ្ហាប្រឈម។ ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញ S&P បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពរបស់ធនាគារ ABA ក្នុងការបន្តរក្សាអានុភាពខ្លាំងក្លា ការចាក់គ្រឹះយ៉ាងរឹងមាំល្អ និងវត្តមានភាពសេវាឌីធីថលរបស់ខ្លួនទូទាំងប្រទេស ក្នុងនាមជាធនាគារធំជាងគេនៅកម្ពុជា។ លទ្ធផលនេះនឹងបន្តពង្រឹងប្រូហ្វាលមូលនិធិប្បទានរបស់ធនាគារឲ្យកាន់តែរឹងមាំបន្ថែមជាលំដាប់។ 

ក្នុងសនិទានភាពនៃការវាយតម្លៃនេះ ក្រុមអ្នកជំនាញ S&P បានលើកឡើងថា ប្រាក់បញ្ញើរបស់ធនាគារ ABA បានកើនឡើង 25% ក្នុងឆ្នាំ 2023 បើធៀបនឹង ប្រាក់បញ្ញើសរុបក្នុងវិស័យនេះដែលកើន 14%។ លទ្ធផលពីការស្រាវជ្រាវនេះបានកោតសរសើរចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ធនាគារ លើបច្ចេកវិទ្យា និងការអភិវឌ្ឍដ៏រឹងមាំនៃផលិតផលហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន។ 

S&P បានអធិប្បាយថា “អ្នកប្រើប្រាស់សេវាធនាគារឌីជីថលរបស់ ABA បានកើនឡើងជាង 2 ដងក្នុងឆ្នាំ 2021 ដល់ 2023 ។ កំណើននេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​វិនិយោគ​របស់​ធនាគារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ ដែលជាមូលហេតុធ្វើឲ្យ​ក្លាយជា​ធនាគារ​​លេចធ្លោជាងគេ​នៅ​កម្ពុជា។ ធនាគារបានប្រើប្រាស់បច្ចេកវិទ្យាដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ និងដំណោះស្រាយនានាជាមួយនឹងក្រុមហ៊ុនព័ត៌មានវិទ្យានាំមុខ។” 

ការវាយតម្លៃ “អនាគតស្ថិរភាព” សម្រាប់ធនាគារ ABA ស្ដែងឲ្យឃើញតាមរយៈទស្សនៈរបស់ ក្រុមអ្នកជំនាញដែលថា ធនាគារនឹងរក្សាតុល្យភាពកំណើនប្រាក់កម្ចីប្រកបដោយចីរភាព ជាមួយនឹងការប្រមូលប្រាក់បញ្ញើបានគ្រប់គ្រាន់ និងស្តង់ដារវាយតម្លៃកម្ចីយ៉ាងគត់មត់រឹងមាំ ក្នុងរយៈពេលពី 12 ទៅ 18 ខែជាបន្តទៀត។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ធនាគារ ABA នៅបន្តជាធនាគារបុត្រសម្ពន្ធយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកាណាដាក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។ 

ចំណាត់ថ្នាក់ឥណទាន កម្រិត B+ និងលទ្ធិផល “អនាគតស្ថិរភាព” ពី S&P Global Ratings ធ្វើឲ្យអតិថិជន វិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់ កាន់តែជឿទុកចិត្តបន្ថែមទៀតលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនឹងធឹងល្អ និងទិដ្ឋភាពវិជ្ជមាននានារបស់ធនាគារ ABA ។ 

ការទទួលស្គាល់នេះ គឺជាសក្ខីភាពបញ្ជាក់ពីអានុភាពហិរញ្ញវត្ថុខ្លាំងក្លា ការគ្រប់គ្រងហានិភ័យយ៉ាងគត់មត់ និងការប្តេជ្ញាចិត្តរបស់ ABA ក្នុងការផ្តល់សេវាធនាគារប្រកបដោយនវានុវត្តដល់អតិថិជន។ 

អំពីធនាគារ ABA  

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2024 ទ្រព្យសកម្មរបស់ធនាគារ កើនឡើងដល់ 13 ប៊ីលានដុល្លារ ប្រាក់បញ្ញើសរុបចំនួន 10.4 ប៊ីលានដុល្លារ និងឥណទានចំនួន 8.5 ប៊ីលានដុល្លារ។ 

ជាមួយបណ្ដាញ 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស,សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ធនាគារ ABA បន្តពង្រីកការបម្រើអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។  

អំពី​ S&P​ Global​ Ratings 

គឺជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ឈានមុខ​កម្រិត​ពិភពលោក​ ដែល​បាន​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ដ៏​លេចធ្លោ​ប្រមាណ​ជាង​ 1​ លាន​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​,​ សាជីវកម្ម​,​ វិស័យ​ហិរញ្ញវត្ថុ​,​ ក្រុមហ៊ុន​ ហិរញ្ញវត្ថុ​ និង​មូល​ប​ត្រ​អន្តរជាតិ​។​ ការ​វិភាគ​ហានិភ័យ​ឥណទាន​ ការ​ស្រាវជ្រាវ​ និង​ទិន្នន័យ​នានា​របស់​ S&P​ Global​ Ratings​ ជួយ​ឲ្យ​មានការ​រីក​ចម្រើន​នៃ​តម្លាភាព​ និង​សន្ទនីយ​ភាព​ទីផ្សារ​កាន់តែ​ច្រើន​ឡើង​ នៅ​លើ​ពិភពលោក​។​ S&P​ Global​ Ratings​ មាន​អ្នកជំនាញ​ប្រមាណ​ជាង​ 1,500​ នាក់​ក្នុង​ 128​ ប្រទេស​ ទូ​ទាំង​ពិភពលោក​។​ ទីភ្នាក់ងារ​នេះ​ មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ ទីក្រុង​ញូយ៉ក​ សហរដ្ឋអាមេរិក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ www.spratings.com​ ។​  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម