Connect with us

ចរាចរណ៍

ចេញពីផឹកស៊ីក្នុងក្លិប ជិះម៉ូតូឌុបគ្នាលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បានផុស

នៅ

យុវជន ២ នាក់ ចេញពី​ផឹកស៊ី​ក្នុង​ក្លិប ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ឌុប​គ្នា​លឿន ទៅ​បុក​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​អ្នក​បើកបរ​ស្លាប់ ចំណែក​អ្នក​ជិះ​ខាងក្រោយ​រង​របួស​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ចំណុច​ទល់មុខ​នឹង​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សព​រងគ្រោះ​ឈ្មោះ កែវ ហ៊ន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​កំបូល មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ជាមួយ​មិត្តភ័ក្ដិ​ប្រមាណ ១០ នាក់ បាន​រៃ​លុយ​គ្នា​ផឹក​ស្រា​ថ្នាំ​អស់​មួយ​វ៉ាក់ រួច​ក៏​បែកគំនិត​យក​ទូរសព្ទ​ទៅ​ដាក់​បញ្ចាំ ដើម្បី​យក​លុយ​នាំគ្នា​ចូល​ក្លិប​ផឹក​បន្ត។ ខណៈ​ពេល​ផឹកស៊ី​អស់​ចំនួន ១ ឈុត រៀង​ស្រវឹង​ធ្លាក់​ភ្នែក ក៏បាន​នាំគ្នា​ចេញពី​ក្លិប​វិលត្រឡប់​ទៅផ្ទះ​ជួល​វិញ។ ក្នុង​នោះ​ដែរ ជនរងគ្រោះ​បាន​សុំ​មិត្តភ័ក្ដិ​បើកបរ ដោយ​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់ ២០២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1LD-4353 ជិះ​ខាងក្រោយ ធ្វើដំណើរ​ចេញពី​ផ្លូវ​វេង​ស្រេង ឆ្ពោះ​ចូល​មក​ផ្លូវជាតិ​លេខ ៤ ទិសដៅ​ពី​កើត​មក​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​រេ​ចង្កូត​បុក​រះ​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។ ចំណែក​ម្ចាស់​ម៉ូតូ​ជិះ​ខាងក្រោយ រង​របួស​ធ្ងន់ធ្ងរ សន្លប់​ស្ដូកស្ដឹង។ បន្ទាប់មក មិត្តភ័ក្ដិ​ដែល​ជិះ​ម៉ូតូ​មក​តាម​ក្រោយ ឃើញ​ជនរងគ្រោះ​ស្លាប់ ក៏បាន​ទាក់ទង​ប្រាប់​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​ភ្លាមៗ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​អន្តរាគមន៍​ពិនិត្យ​មើល​ជុំវិញ​ទីតាំង​ខាងលើ រួច​រាយការណ៍​បន្ត​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍។

ដោយឡែក​សព​រងគ្រោះ ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​ធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​រងគ្រោះ ខាង​ផ្នែក​ជំនាញ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៦ វិនាទី មុន

ចេញពីផឹកស៊ីក្នុងក្លិប ជិះម៉ូតូឌុបគ្នាលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

នយោបាយ៤ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យពលរដ្ឋធ្វើបដិវត្តនៅកម្ពុជា ជាអំពើ«ភេរវកម្ម»

នយោបាយ៦ នាទីutes មុន

តំណាងកម្ពុជានៅ UN ទទួចឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរក្សានូវក្រមសីលធម៌របស់ខ្លួន

សេដ្ឋកិច្ច១០ នាទីutes មុន

ABA បន្តរក្សាបានកម្រិតឥណទាន ប្រភេទ B+ ពី S&P  

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម៖ ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម